ជំងឺមហារីកឈាម បង្កឡើងនៅក្នុងខួរឆ្អឹងដែលជាផ្នែកមួយសម្រាប់ផលិតគ្រាប់ឈាមផ្សេងៗ។ កោសិកាមហារីកនេះ អាចបណ្តាលឲ្យគ្រាប់ឈាមមិនអាចដំណើរការប្រក្រតីដូចជា ការពារមេរោគផ្សេងៗ និងបង្ការការហូរឈាមផ្សេងៗ។ ដោយសារជំងឺមហារីកឈាមពុំមានរោគសញ្ញាច្បាស់លាស់ ដូចនេះលោកអ្នកគួរអនុវត្តវិធីសាស្ត្រទាំងនេះ ដើម្បីការពារកូនពីជំងឺមហារីកឈាម៖
១. ផ្តល់អាហាររូបត្ថម្ភដល់កុមារឲ្យបានគ្រប់គ្រាន់
២. ឲ្យកុមារគេងឲ្យបានគ្រប់គ្រាន់
៣. ចៀសវាងការពិសារបារី ក្បែរកុមារ
៤. ឲ្យកុមារមានភាពសកម្មប្រចាំថ្ងៃ
៥. តាមដានសុខភាពកូនលោកអ្នក ប្រសិនបើកូនស្រកទម្ងន់ខុសប្រក្រតី
ប្រភព៖ wikiHow II https://www.wikihow.com/Prevent-Leukemia-in-Children
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង