ស្របពេលដែលរដ្ឋបាលរាជធានីភ្នំពេញបានចាប់ផ្តើមរឹតបន្តឹងការធ្វើដំណើរនៅក្នុងទីក្រុងដោយមានកាតចាក់វ៉ាក់សាំងកូវីដ-១៩ និងកំពុងដំណើរការផ្តល់វ៉ាក់សាំងដូសទី៣ផងដែរនោះ ប្រជាពលរដ្ឋហាក់មានការសួរនាំច្រើនអំពីបណ្ណ ឬកាតចាក់វ៉ាក់កូវីដ-១៩នេះ។
បច្ចុប្បន្ននេះកាតចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ត្រូវរដ្ឋាភិបាលកំណត់ឱ្យយកតាមខ្លួនជានិច្ច រាល់ពេលចេញ-ចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។ ហើយកាតនេះក៏ត្រូវការប្រើប្រាស់យ៉ាងចាំបាច់សំរាប់សម្គាល់ ឬបង្ហាញនៅពេលទៅចាក់វា៉ក់សាំងដូសជំរុញផងដែរ។
ទន្ទឹមនេះ ប្រជាពលរដ្ឋមួយចំនួនមិនទាន់បានទទួលកាតចាក់វា៉ក់សាំងដូសទី២នៅឡើយទេ ហើយមួយចំនួនទៀតក៏មិនបានដឹងថាទៅត្រូវទៅយកកាតនោះនៅទីតាំងណានោះទេ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩បានជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យទៅទំនាក់ទំនងទទួលយកបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ ដោយឥតគិតថ្លៃ នៅតាមមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទាំង៦ ខណ្ឌក្នុងរាជធានីភ្នំពេញ។
ការផ្តល់កាតចាក់វា៉ក់សាំងដោយឥតគិតថ្លៃនេះប្រជាពលរដ្ឋត្រូវភ្ជាប់មកជាមួយនឹងលិខិតចាក់វ៉ាក់សាំងកូវីដ-១៩ ដើម្បីបញ្ជាក់ថាខ្លួនបានចាក់ដូសទី២រួច។
សំរាប់ព័ត៌មានលំអិតអំពីទីតាំងសូមទំនាក់ទំនងទៅកាន់លេខទូរស័ព្ទនៅក្នុងសេចក្តីប្រកាសខាងក្រោមនេះ៖
ប្រភព៖ ក្រសួងការពារជាតិ ប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩https://www.facebook.com/100012231423928/posts/1326588737758828/?sfnsn=mo