តើការហាត់ប្រាណ នៅពេលព្រឹក និងពេលល្ងាច ខុសគ្នាបែបណា?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-11

លំហាត់ប្រាណ ជាអត្ថប្រយោជន៍នៃសុខភាពរាងកាយ និងផ្លូវចិត្ត។ ដើម្បីឲ្យមានសុខភាពល្អ និងឈ្នះជំងឺច្រើនប្រភេទ អ្នកជំនាញ និងវេជ្ជបណ្ឌិត តែងណែនាំឲ្យ​មនុស្សទូទៅ ហាត់ប្រាណឲ្យបានទៀងទាត់។ ក៏ប៉ុន្តែ ការជ្រើសរើសពេលវេលា និងម៉ោងហាត់ប្រាណ មិនមែនជារឿងងាយស្រួលនោះទេ។ ខណៈដែលមនុស្សមួយចំនួន ជ្រើសរើសពេលព្រឹក ដើម្បីហាត់ មនុស្សដទៃទៀត ជ្រើសរើស ពេលហាត់របស់ខ្លួន នៅពេលល្ងាច។ តើពេលទាំង ២នេះ មានភាពខុសគ្នាអ្វី ចំពោះការហាត់ប្រាណ?

 

ទាំងនេះ ជាភាពខុសគ្នាមួយចំនួន សម្រាប់ការហាត់ប្រាណពេលព្រឹក និងពេលល្ងាច៖

១. នៅពេលព្រឹក អ្នកមានភាពងាយស្រួល ក្នុងការប្ដេជ្ញាចិត្តហាត់ ក៏ដូចជា ហាត់បានចប់ មុនបំពេញតួនាទី

២. នៅពេលល្ងាច មនុស្សភាគច្រើន មានភាពអស់កម្លាំង ក្រោយការងារ ឬការសិក្សា។ វាអាចនឹងពិបាក ក្នុងការលើកទឹកចិត្តខ្លួនឯង និងស្វែងរកពេលហាត់។ ម្យ៉ាងទៀត ការហាត់ប្រាណពេលល្ងាច អាចបង្កើនថាមពល ពិបាកក្នុងការគេងយប់​។

៣. នៅពេលល្ងាច លោកអ្នកទទួលបានប្រយោជន៍អំពី​កម្ដៅដងខ្លួន។ កម្ដៅខ្លួនមនុស្សកើនឡើងខ្ពស់បំផុត ក្នុងចន្លោះម៉ោង ៤ ទៅម៉ោង ៥ល្ងាច។ នេះជាពេលល្អបំផុត សម្រាប់ហាត់ ព្រោះសាច់ដុំ មានកម្ដៅខ្លះ​។

៤. ចាប់ពីពេលរសៀលទៅ មនុស្សមានកម្លាំង និងភាពអត់ធ្មត់​ខ្លាំង (ខ្លាំងជាងពេលព្រឹក)។

៥. នៅពេលល្ងាច អ្នកងាយស្វែងរកមិត្តភក្ដិ ចូលរួមក្នុងការហាត់ប្រាណ។

៦. នៅពេលល្ងាច ការហាត់ប្រាណ ជួយបន្ថយស្ត្រេស ពីភារកិច្ចប្រចាំថ្ងៃ​៕

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង