ញ៉ាំផ្លែទំពាំងបាយជូខ្មៅ ប្រឆាំងជំងឺច្រើនមុខ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-11

ទំពាំ​ង​បាយ​ជូ​ខ្មៅ ​មានពណ៌ខៀវស្វាយស្រដៀងនឹងខ្មៅ មានរូបរាងតូច និងមានរសជាតិផ្អែម។ ពណ៌​របស់​វា បានមកពីការផ្ទុកអង់តូស៊ីយ៉ានីន​ច្រើន​។ អង់តូស៊ីយ៉ានីន គឺជាសារធាតុប្រឆាំង​អុក​ស៊ីត​កម្ម ដែលធ្វើឲ្យបន្លែផ្លែឈើ​មានពណ៌ខ្មៅ ស្វាយ និងខៀវ​។ ​បន្លែ​ផ្លែ​ឈើ​​​ទាំង​​​នោះ​ ​រួម​មាន​ ប្ល៊ូប៊ែរី ប្ល៊ែកប៊ែរី ត្រប់ និងផ្កាស្ពៃពណ៌ស្វាយ។ល។ ប៉ុន្តែសម្រាប់ផ្លែឈើដែល​មានរសជាតិឆ្ងាញ់ និងពណ៌ស្រស់ស្អាតនេះ វាផ្ដល់នូវអត្ថប្រយោជន៍ ដូចខាងក្រោម៖

 

១.​ ឆ្ងាញ់ និង​​មាន​សារ​ធាតុ​ចិញ្ចឹម​​ច្រើន​​៖ មាន​ផ្ទុក (១)កាឡូរី (២)កាបូអ៊ីដ្រាត (៣)ជាតិសរសៃ (៤)ប្រូតេអ៊ីន (៥)ជាតិខ្លាញ់ (៦)វីតាមីន​ C (៧)វីតាមីន A និង(៨)ជាតិដែក

២. ពោរពេញដោយ​សារធាតុប្រឆាំងអុកស៊ីតកម្ម៖ មានផ្ទុក (១)ប៉ូលីហ្វេណុល (២)Catechins (៣)Epicatechins (៤)អាស៊ីកាហ្វេអ៊ីក (Caffeic Acid) (៥)Catechin Gallate Epicatechin និង(៦)អាស៊ីត Gallic (Gallic Acid)

. ជួយគាំពារសុខភាពបេះដូង៖ កាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម ការរលាក ជួយលំហូរឈាម បន្ថយសម្ពាធឈាម កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល។ល។

. ផ្ដល់ការការពារជំងឺទឹកនោមផ្អែម៖ ជួយគ្រប់គ្រងជាតិស្ករក្នុងឈាម និងកាត់បន្ថយការប្រឆាំងនឹងអាំងស៊ុយលីន

. ផ្ដល់មុខងារប្រឆាំងជំងឺមហារីក៖ ការពារការលូតលាស់ និងរាលដាលដុំសាច់មហារីក អាចវាយប្រហារសម្លាប់កោសិកាមហារីក

. ជួយសុខភាពសក់

. ជួយសុខភាពស្បែក

. ប្រឆាំងមេរោគ វីរុស និងបាក់តេរីផ្សេងៗ ក្នុងរាងកាយ (បង្ការជំងឺឆ្លងដោយមេរោគ)

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង