វិធីព្យាបាលមុន ដោយពន្លឺ (Light Therapy)

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-07

លោកអ្នកប្រហែលជាដឹងថា មុននៅលើមុខ ដែលមានស្នាមក្រហម និងហើម បង្កឡើងដោយបាក់តេរី។ បាក់តេរី បង្កមុនប្រភេទនេះ អាចងាប់នៅក្រោមពន្លឺ និងកម្ដៅ។ ដោយបច្ចេកវិទ្យា បានលូតលាស់យ៉ាងរហ័ស គេបង្កើតបច្ចេកវិទ្យា ព្យាបាលមុន ដោយប្រើពន្លឺ ដែលគេហៅថា Light Therapy។ ក្នុងវិធីនេះ គេប្រើពន្លឺពណ៌ខៀវ ពណ៌ក្រហម ឬរួមផ្សំទាំង ២ពណ៌ ក្នុងពេលតែមួយ។​ កាន់តែពិសេសនោះ គឺវិធីព្យាបាលនេះ មានសុវត្ថិភាព និងមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរ ដល់ស្បែកមុខនោះឡើយ។

 

អត្ថប្រយោជន៍ នៃវិធីព្យាបាលមុន ​ដោយពន្លឺ៖

. អាចសម្លាប់បាក់តេរី ​ដែលបង្កមុន

. ផ្ចិតរន្ធញើស ដែលជួយកាត់បន្ថយការផលិតជាតិខ្លាញ់

. មានសុវត្ថិភាព

. មិបង្កផលវិបាករយៈពេលយូរ

. មិនត្រូវការថ្នាំអង់ទីប៊ីយោទិច ឬថ្នាំដទៃ

. អាចព្យាបាលបានគ្រប់ទីតាំង លើដងខ្លួន

. មានសុវត្ថិភាព ស្របពេលអ្នកព្យាបាលមុន ដោយវិធីច្រើនប្រភេទផ្សេងទៀត

. មិនបង្កស្លាកស្នាម

 

ផលប៉ះពាល់៖

. មុខមានស្នាមក្រហម

. ស្បែកមុខប្រេះ របក

. ស្បែកមុខប្រែពណ៌

. ស្បែកមុខប្រតិកម្មនឹងពន្លឺថ្ងៃ

. មានការឈឺចាប់

 

ប្រភព៖ Mayo Clinic II https://www.mayoclinic.org/ & Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង