ទារក អាចមានទម្ងន់ធ្ងន់លើសធម្មតា ដែលផ្ដល់ផលវិបាកខ្លាំងដល់ការសម្រាលបែបធម្មជាតិ ហើយក៏អាចបង្ករបួសដល់ទារក ក្នុងពេលសម្រាល ក៏ដូចជា បង្កបញ្ហាសុខភាពមួយចំនួន ក្រោយសម្រាល។ គេហៅបញ្ហានេះ ជាភាសាអង់គ្លេសថា “Fetal Macrosomia”។ ទារក ដែលគេរាប់ថា មានទម្ងន់ធ្ងន់ ឬមានមាឌធំខ្លាំង គឺទារក ដែលមានទម្ងន់ ៨ផោន ឬ៤គីឡូក្រាម។ បញ្ហានេះ បានប៉ះពាល់ទារកប្រមាណ ៩% ទូទាំងសកលលោក។
រោគសញ្ញា ដែលបង្ហាញថា ទារកថ្លោះខ្លាំង ឬមានទម្ងន់ធ្ងន់ខ្លាំង៖
១. ផ្ទៃពោះ មានកម្ពស់ខ្ពស់ខ្លាំង
២. មានទឹកភ្លោះច្រើនពេក
កត្តាដែលបង្កឲ្យទារកមានទម្ងន់ធ្ងន់ខ្លាំង៖
១. ម្ដាយមានបញ្ហាលើសទម្ងន់
២. ម្ដាយមានជំងឺទឹកនោមផ្អែម
៣. បញ្ហាសុខភាពណាមួយ ដែលធ្វើឲ្យទារកលូតលាស់លឿន (ករណីកម្រ)
កត្តាប្រឈម៖
១. មានជំងឺទឹកនោមផ្អែម ក្នុងពេលពពោះ
២. មានប្រវត្តិពពោះទារក ដែលមានទម្ងន់ធ្ងន់ខ្លាំងពីមុនមក
៣. លើសទម្ងន់ក្នុងពេលពពោះ
៤. មានទារក ដែលជាកូនប្រុស
៥. ពពោះហួសថ្ងៃសម្រាល៖ ប្រសិនបើហួសលើសពី ២សប្ដាហ៍ឡើងទៅ
៦. មានអាយុលើសពី ៣៥ឆ្នាំ
ផលវិបាក៖
១. សម្រាប់ផ្ទៃពោះ៖
២. សម្រាប់ទារក៖
ដើម្បីបង្ការ ស្ត្រីពពោះគួរ៖
១. ណាត់ជួបពិនិត្យផ្ទៃពោះ ជាមួយវេជ្ជបណ្ឌិត ឲ្យបានទៀងទាត់ និងហ្មត់ចត់
២. តាមដានទម្ងន់របស់ខ្លួន
៣. គ្រប់គ្រងជំងឺទឹកនោមផ្អែម
៤. ធ្វើសកម្មភាពឲ្យបានច្រើន
ប្រភព៖ Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង