ប្រុសៗ! ប្រសិនបើរមាស់ប្រដាប់ភេទ តើបណ្ដាលមកពីអ្វី?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-05

នៅពេលខ្លះ ប្រដាប់ភេទមនុស្សប្រុសរមាស់។ តើដឹងទេថា វាបណ្ដាលមកពីបញ្ហាអ្វី? សូមអានអត្ថបទនេះ ដើម្បីស្វែងយល់បន្ថែមអំពីមូលហេតុបង្ក និងវិធីព្យាបាលផ្សេងៗ។

មូលហេតុបង្ក នៃការរមាស់ប្រដាប់ភេទបុរស៖

. ជំងឺកាមរោគ

. ការឆ្លងមេរោគ Candidiasis៖ វាបង្កការរលាក រមាស់ និងអាចចេញទឹកខាប់ៗ ពណ៌ស ពីការរមាស់

. ការដុះឫសលើប្រដាប់ភេទ៖ វាជាប្រភេទមួយនៃជំងឺកាមរោគ ដែលបង្កការដុះសាច់ពក នៅចុងប្រដាប់ភេទ និងអាចរមាស់ ឬចេញឈាម

. ជំងឺស្បែក Psoriasis៖ ជាអាការៈស្បែក ដែលមានសញ្ញាកន្តួលក្រហម របកស្បែក និងបែកស្រការ នៅចុងប្រដាប់ភេទ

. កមរមាស់លើស្បែក៖ វាកើតមាននៅពេលមេរោគ ចូលទៅក្នុងស្បែក បង្កជាការរមាស់ខ្លាំងទូទាំងដងខ្លួន

. អាលែកហ្ស៊ីស្បែក

. រោគសើរស្បែក

. ជំងឺត្រអក

 

មូលហេតុបង្ក នៃការរមាស់ទីតាំងថ្ងាស៖

. រលាកពីការប្រើឡាម

. មានចៃ

. ការដុះរោមចូលក្នុង

 

វិធីព្យាបាល

. ជួបវេជ្ជបណ្ឌិតជំនាញ

. ប្រើថ្នាំសម្លាប់មេរោគ៖ ប្រសិនបើការរមាស់ បណ្ដាលដោយមេរោគ

. ប្រើថ្នាំអង់ទីអ៊ីស្តាមីន៖ ប្រសិនបើការរមាស់ បណ្ដាលដោយអាលែកហ្ស៊ី

. ប្រើថ្នាំអង់ទីប៊ីយោទិច៖ ប្រសិនបើការរមាស់ បណ្ដាលដោយបាក់តេរី

. ប្រើក្រមួន៖ កាត់បន្ថយការរលាក និងសម្រួលការរមាស់

 

ប្រភព៖

Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង