វិធីរស់នៅទាំង ៥ បំបាត់ស្នាមជ្រួញលើថ្ងាស

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-04

ស្នាមជ្រួញនៅលើថ្ងាស កើតមានទៅតាមវ័យ តាមអាយុ អស់ភាពយារនៃស្បែក ការត្រូវពន្លឺថ្ងៃ និងហ្សែន។ បន្ថែមទៀតនោះ ការជ្រួញថ្ងាសច្រើន ក៏អាចបង្កឲ្យថ្ងាស មានស្នាមជ្រួញផងដែរ។ ដើម្បីបំបាត់ស្នាមទាំងនេះ អ្នកអាចប្រើប្រាស់ផលិតផលថែរក្សាសម្រស់ ដែលមានគុណភាព ឬអនុវត្តវិធីងាយៗ។ ពេទ្យយើង សូមណែនាំវិធី និងរបៀបរបបរស់នៅចំនួន ៥ ដែលអាចជួយកាត់បន្ថយថ្ងាសជ្រួញ។

. ប្រើផលិតផលការពារកម្ដៅថ្ងៃ (Sunscreen) ដែលមាន SPF ១៥ ឬខ្ពស់ជាងនេះ ជារៀងរាល់ថ្ងៃ

.​ គ្រប់គ្រងស្ត្រេស៖

  • សមាធិ
  • ហាត់យ៉ូហ្កា
  • វិធីប្រើក្លិនក្រអូប ដើម្បីឲ្យអារម្មណ៍ស្ងប់
  • ទទួលទានអាហារសុខភាព
  • គេងឲ្យបានគ្រប់
  • ប្រឹក្សាជាមួយអ្នកជំនាញផ្លូវចិត្ត
  • ចងក្រងសំណេរ
  • ហាត់ប្រាណរៀងរាល់ថ្ងៃចន្ទ

. រក្សាជាតិទឹកក្នុងខ្លួន ឲ្យបានគ្រប់គ្រាន់

. ទទួលទានអាហារ ដែលមានតុល្យភាព

. ផ្ដាច់បារី

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង