វិធីផ្លាស់ប្ដូរគំនិតអវិជ្ជមាន

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-05-01

ការគិតអវិជ្ជមាន ជាដើមហេតុនៃបញ្ហាច្រើនប្រភេទរួមមាន ជំងឺថប់បារម្ភ ជំងឺបាក់ទឹកចិត្ត ស្ត្រេស និងភាពខ្វះទំនុកចិត្តលើខ្លួនឯងជាដើម។ ការគិត អារម្មណ៍ និងអាកប្បកិរិយា មានទំនាក់ទំនងគ្នាយ៉ាងស្អិតរមួត ដូចនេះអ្នកគួរដឹងថា អ្នកគួរធ្វើបែបណា នៅពេលដែលអារម្មណ៍មិនល្អកើតមាន។ ទាំងនេះជាវិធីមួយចំនួន សម្រាប់ការគ្រប់គ្រង និងកម្ចាត់់គំនិតអវិជ្ជមាន៖

. សមាធិ ផ្ចង់អារម្មណ៍

. កត់សម្គាល់គំនិតអវិជ្ជមានរបស់អ្នក

. ផ្លាស់ប្ដូរគំនិតអវិជ្ជមាន ទៅជាគិតអ្វីដែលផ្ដល់ប្រយោជន៍ និងភាពបត់បែន ទៅនឹងបញ្ហា

. ជៀសវាងការឈប់គិត៖ ការឈប់គិត មិនអាចកម្ចាត់គំនិតអវិជ្ជមាននោះទេ ព្រោះវាអាចបញ្ឈប់ការគិតតែមួយភ្លែត។ វាអាចនឹងកើតឡើងវិញ ក្នុងពេលណាមួយ។ យល់ល្អ អ្នកគួរចាប់យកការសមាធិវិញ ប្រសើរជាង។

. អនុវត្តការសម្របខ្លួន នឹងពាក្យរិះគន់ ឬការបដិសេធ

. ចងក្រងកូនសៀវភៅ ដែលសរសេរអំពី គំនិត និងអារម្មណ៍របស់អ្នក

 

ប្រភព៖ Verywellmind II https://www.verywellmind.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង