តើទារក អាចញ៉ាំហឹរ បានដែរ ឬទេ?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-04-27

ក្មេងចាប់ពីអាយុ ៦ខែឡើងទៅ ចាប់ផ្ដើមរៀនញ៉ាំអាហាររឹងច្រើនក្រុម ច្រើនប្រភេទផ្សេងគ្នា។​ ប៉ុន្តែកុមារ អាចមានចំណង់អាហារផ្សេងគ្នា ទៅតាមប្រភេទអាហារ និងភាពញឹកញាប់ ដែលកុមារទទួលទាន ប្រភេទនោះ។ ដូចនេះ ក្នុងដំណាក់កាលដំបូងៗ អាណាព្យាបាលឲ្យកូនតូចៗ សាកល្បងអាហារជាច្រើន។ ប៉ុន្តែតើក្មេងៗ ញ៉ាំហឹរបានដែរ ឬទេ?

 

តើអ្នកអាចឲ្យទារក ឬក្មេងតូចញ៉ាំហឹរបាន នៅពេលណា?

អ្នកគួរចាំថា ប្រព័ន្ធរំលាយអាហាររបស់ក្មេង ជាពិសេសទារក មិនល្អមាំទាំ ដូចមនុស្សធំនោះទេ។ កុមារអាចញាំហឹរបានចាប់ពីអាយុ ៦ខែ សម្រាប់អាហារ ដែលមានក្លិនហឹរឈួល ដូចជា គ្រឿងទេសហឹរៗ រមៀត ជីវ៉ាន់ស៊ុយ ខ្ទឹមបារាំង ខ្ញី។ល។

 

ប៉ុន្តែសម្រាប់អាហារក្ដៅៗ អ្នកគួរគិតឲ្យបានដិតដល់ និងប្រុងប្រយ័ត្ន មុនឲ្យកូនញ៉ាំហឹរ។ កម្ដៅអាហារ និងរសជាតិហឹរ អាចធ្វើឲ្យក្ដៅរលាក​ និងបង្កប្រតិកម្ម ជាពិសេសកុមារ ដែលខ្សោយពោះវៀន អាចប្រតិកម្មមិនល្អ។​ អ្នកគួរឲ្យក្មេងរៀនញ៉ាំហឹរបន្តិចម្ដងៗ មុនឈានចូលអាហារហឹរខ្លាំង​ ដូចជា ម្ទេសហឹរ ជាដើម។

 

អត្ថប្រយោជន៍សុខភាព នៃការញ៉ាំហឹរ៖

១. ជួយដល់ការសម្រកទម្ងន់ តាមរយៈ

  • ការបង្កើនសមត្ថភាពរំលាយអាហារ
  • ជួយគ្រប់គ្រងរបបអាហារ (គ្រប់គ្រងការឃ្លាន និងការឆ្អែត)

២. ពង្រឹងសុខភាពបេះដូង

៣. បង្កើនមីក្រូជីវ (បណ្ដុំបាក់តេរីក្នុងក្រពះ ដែលជួយដល់មុខងារប្រព័ន្ធស៊ាំ និងផ្នែកផ្សេងៗ)

៤. កាត់បន្ថយការរលាកក្រពះ កម្រិតស្រាល

 

ប្រភព៖ Cleveland Clinic II https://my.clevelandclinic.org/?_ga=2.178413540.1575519181.1651024890-978166322.1632716143&_gl=1*1wat7vz*_ga*OTc4MTY2MzIyLjE2MzI3MTYxNDM.*_ga_HWJ092SPKP*MTY1MTAyNDg5MC4yNS4wLjE2NTEwMjQ4OTAuMA.., Live Science II https://www.livescience.com/ & Romper II https://www.romper.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង