ញ៉ាំផ្លែព្រូន មួយថ្ងៃ ៦ផ្លែ អាចប្រឆាំងជំងឺពុកឆ្អឹង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-04-26

ការសិក្សាក្នុងឆ្នាំ​២០២២ បានរកឃើញថា ការញ៉ាំផ្លែព្រូន អាចជួយឲ្យមនុស្ស ដែលអស់រដូវ ប្រឆាំងនឹងកត្តាមួយចំនួនដែលបង្កការរលាក។ នេះក៏មានការពាក់ព័ន្ធ​នឹងជំងឺពុកឆ្អឹងផងដែរ។​ ជំងឺពុកឆ្អឹង គឺជាជំងឺ ដែលធ្វើឲ្យឆ្អឹងទន់ផុយ ងាយនឹងបាក់។ មនុស្សចាស់ ជាវ័យ ដែលប្រឈមនឹងបញ្ហានេះ ខ្ពស់បំផុត។​ ប៉ុន្តែអ្នកអាចព្យាយាម ញ៉ាំផ្លែព្រូន ក្នុងបរិមាណសមល្មមក្នុង ១ថ្ងៃ ដើម្បីទប់ទល់​នឹងជំងឺពុកឆ្អឹងបាន។

 

ផ្លែព្រូន មានអត្ថប្រយោជន៍ ក្នុងការប្រឆាំងការរលាក និងជំងឺពុកឆ្អឹង ព្រោះវាមានផ្ទុក៖

១. សមាសធាតុប្រឆាំងអុកស៊ីតកម្ម (Antioxidants)

២. វីតាមីន K

៣. ជាតិរ៉ែ ក្នុងនោះ មាន​ទង់ដែង និងម៉ាញ៉េស្យូម

៤. ប៉ូលីហ្វេណុល

៥. Proanthocyanidins

 

ទោះជាយ៉ាងណា អ្នកគួរទទួលទានផ្លែព្រូន ក្នុងបរិមាណសមល្មម និងតាមកម្រិតនៃការណែនាំ។ ផ្លែព្រូន ជាផ្លែដែលខ្សោះជាតិទឹក ល្អសម្រាប់ការញ៉ាំលេង ជាអាហារសម្រន់។ ប្រសិនបើញ៉ាំច្រើនពេក ក្នុងពេលតែមួយ អ្នកអាចទទួលផលប៉ះពាល់ដល់បំពង់រំលាយអាហារ ដោយសារវាមានផ្ទុកជាតិសរសៃ និង Sorbitol ខ្ពស់៕

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង