តើជំងឺថប់បារម្ភ អាចប៉ះពាល់អាយុជីវិត ដែរ ឬទេ ប្រសិនបើមិនព្យាបាល?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-04-25

មនុស្សភាគច្រើន ស្ទើរតែគ្រប់គ្នា មានបទពិសោធន៍ថប់បារម្ភ ប៉ុន្តែវាអាចធ្ងន់ធ្ងរដល់កម្រិតមួយ គួរឲ្យភ័យព្រួយ។ នៅពេលវាមានអាការៈធ្ងន់ធ្ងរ វានឹងនាំមកនូវផលវិបាកជាច្រើន រួមទាំងធ្វើឲ្យអ្នកបាត់បង់គុណភាពជីវិតធ្ងន់ធ្ងរ ក៏ដូចជា មានអារម្មណ៍ ថាវាកំពុងឆក់យកជីវិតអ្នកអញ្ចឹង។ ក្នុងករណី ដែលអ្នកជួបបញ្ហាបែបនេះ អ្នកមិនគួរមើលរំលងការស្វែងរកជំនួយនោះទេ។

 

តើជំងឺថប់បារម្ភជាអ្វី?

វាគឺជាអារម្មណ៍មួយ ដែលយើងអាចសម្គាល់បាននូវលក្ខណៈមួយចំនួន ដូចជា មានអារម្មណ៍តានតឹង បារម្ភ​ខ្លាំង និងមានការប្រែប្រួល​រូបរាងកាយ ក្នុងនោះ គឺមាន​ការឡើងសម្ពាធឈាម ជាដើម។ អារម្មណ៍បែបនេះ កើតមានឡើងជាញឹកញាប់ ឥតឈប់ឈរ មានការព្រួយបារម្ភ មិនដដែលៗ និងធ្វើឲ្យមិនអាចផ្ដោតអារម្មណ៍បាននោះទេ។

 

រោគសញ្ញានៃជំងឺថប់បារម្ភ៖

១. អារម្មណ៍ដ៏ស្មុគស្មាញ មិនអាចគ្រប់គ្រងបាន

២. មិន​បាន​សម្រាក

៣. ចង្វាក់បេះដូងកើនឡើង

៤. ដង្ហើមខ្លី ឬមានអារម្មណ៍ថា គាបបំពង់ក

៥. ស្ងួតមាត់

៦. ឈឺចុកទ្រូង

៧. ឈឺក្បាល

៨. ក្អួតចង្អោរ

៩. ញ័រញាក់

១០. បែកញើស ឬរងារញាក់ ភ្លាមៗ

 

ផលប៉ះពាល់​រយៈ​ពេលយូរ៖

១. ហានិភ័យនៃការវិវត្ត​ជំងឺបេះដូង

២. ចង្វាក់បេះដូង លោតញាប់

៣. សម្ពាធឈាមខ្ពស់

៤. ភាពប្រែប្រួលចង្វាក់បេះដូង អន់ខ្សោយ

៥. ប៉ះពាល់ខួរក្បាល ងាយនឹងកើតជំងឺវង្វេង

 

ការភ័យស្លន់ស្លោ៖

ការភ័យស្លន់ស្លោ​ មានការពាក់ព័ន្ធយ៉ាងស្អិតរមួត​នឹងជំងឺថប់បារម្ភ។ អ្នកដែលមានអាការៈភ័យស្លន់ស្លោ​ តែងគិតថា ខ្លួនកំពុងស្លាប់​ ព្រោះវាមានរោគសញ្ញាជាច្រើន ដូចជំងឺគាំងបេះដូងដែរ។

 

រោគសញ្ញានៃការភ័យស្លន់ស្លោ​៖

១. ចុកទ្រូងភ្លាមៗ

២. ញ័របេះដូងខ្លាំងៗ

៣. បែកញើសស្រាកៗ

៤. ដង្ហើមខ្លី

 

វិធីព្យាបាលជំងឺថប់បារម្ភ៖

១. ជួបវេជ្ជបណ្ឌិត៖ ដើម្បីសិក្សាស្វែងរកមូលហេតុបង្ក និងព្យាបាលទៅតាមវិជ្ជាជីវៈ

២. ធ្វើអារម្មណ៍ឲ្យស្ងប់ និងធូរស្រាល៖ សមាធិ ហាត់យ៉ូហ្កា ដើរលំហែកាយ ឬឈប់ផ្ដោតអារម្មណ៍លើកត្តាបង្កបញ្ហា

៣. កាត់បន្ថយជាតិអាល់កុល និងជាតិកាហ្វេអ៊ីន៖ សារជាតិទាំងនេះធ្វើឲ្យអ្នកថប់បារម្ភ កាន់តែខ្លាំង

៤​. ហាត់ប្រាណឲ្យបានរៀងរាល់ថ្ងៃ៖ វាអាចបញ្ចេញជាតិ Endorphin ល្អសម្រាប់បង្កើនចង្វាក់បេះដូង

៥. គេងឲ្យបានគ្រប់គ្រាន់៖ កាត់បន្ថយ និងការពារការកកកុញ អារម្មណ៍ស្ត្រេស

៦. ដកដង្ហើមឲ្យបានវែងៗ៖ នៅពេលថប់បារម្ភ ឬភ័យស្លន់ស្លោរ អ្នកដកដង្ហើមវែងៗ រាប់ ១ដល់១០ និងសមាធិ

៧.​ សិក្សាអំពីមូលហេតុបង្ក៖ ស្វែងយល់ពីពេលវេលា ឬកត្តាដែលញ៉ាំងឲ្យអ្នកមានអារម្មណ៍បែបនេះ ព្រោះវាអាចជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានល្អជាងមុន

 

ប្រភព៖ Verywellmind II https://www.verywellmind.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង