ជំងឺសរសៃឈាមបេះដូង រួមមាន ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាម គឺជាមូលហេតុបង្កមរណភាពឈានមុខគេ ទូទាំងសកល។ ក្នុងនោះ មានជីវិតជិត ១៨លាននាក់ ត្រូវបានបាត់បង់ជារៀងរាល់ឆ្នាំ។ ដោយហេតុនេះហើយ លោកអ្នកគួរថែរក្សាសុខភាពបេះដូងឲ្យបានល្អ និងជ្រើសរើសរបៀបរស់នៅល្អ។
លោកអ្នកអាចកាត់បន្ថយហានិភ័យនៃជំងឺគាំងបេះដូង និងដាច់សរសៃឈាម ដោយ៖
១ មិនប្រើថ្នាំជក់ ពិសេសបារី
២ ញ៉ាំអំបិល ក្នុងបរិមាណតិច
៣ ញ៉ាំបន្លែ ផ្លែឈើច្រើន
៤ ហាត់ប្រាណទៀងទាត់
៥ ជៀសវាងការទទួលទានជាតិអាល់កុល ក្នុងបរិមាណគ្រោះថ្នាក់
៦ ទទួលថ្នាំតាមការណែនាំទៀងទាត់ ប្រសិនបើមានសម្ពាធឈាមខ្ពស់ ឬមានជំងឺទឹកនោមផ្អែម
ប្រភព៖ WHO II https://www.facebook.com/WHO
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង