ផ្លែចេក គឺជាផ្លែឈើ ដែលងាយស្រួលញ៉ាំ ងាយរក ងាយទុកដាក់ មានភាពពេញនិយម ឆ្ងាញ់ និងជាពិសេស វាមានសារជាតិចិញ្ចឹមខ្ពស់។ ញ៉ាំផ្លែចេក ជួយសុខភាពអ្នកបានច្រើន តាមរយៈភាពសម្បូរបែបនៃអាហារូបត្ថម្ភរបស់វា។ ដើម្បីមានសុខភាពរឹងមាំ តើគួរញ៉ាំផ្លែចេកមួយថ្ងៃ ប៉ុន្មានផ្លែ?
សារធាតុចិញ្ចឹម ក្នុងផ្លែចេក៖
១. កាឡូរី
២. កាបូអុីដ្រាត
៣. ជាតិសរសៃ
៤. ជាតិធាត់
៥. ប្រូតេអុីន
៦. វីតាមីន C
៧. វីតាមីន B6
៨. ប៉ូតាស្យូម
៩. ម៉ង់ហ្គាណែស
១០. ម៉ាញ៉េស្យូម
តើអ្នកគួរញ៉ាំប៉ុន្មានផ្លែ ក្នុង ១ថ្ងៃ?
រាងកាយ ត្រូវការសារធាតុចិញ្ចឹមច្រើនប្រភេទ។ ញ៉ាំផ្លែចេកមួយថ្ងៃ ១ផ្លែ ទៅ ២ផ្លែ អាចផ្ដល់កម្រិតអាហារូបត្ថម្ភគ្រប់គ្រាន់ សម្រាប់ទ្រទ្រង់សុខភាពបានល្អ៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង