ការឈឺសាច់ដុំ នៅក្រោយហាត់ប្រាណថ្ងៃដំបូង គឺជារឿងធម្មតា។ ភាគច្រើននៃការឈឺសាច់ដុំ ក្រោយហាត់ប្រាណ ឬធ្វើការងារធ្ងន់នេះ កើតឡើងដោយសារតែការរហែកសាច់ដុំតូចៗ ជាពិសេសនៅពេលប្រើប្រាស់សាច់ដុំនោះ ខ្លាំងពេក។
សូមអនុវត្តវិធានការសាមញ្ញៗ ៣ ខាងក្រោមនេះ ដើម្បីបន្ថយការឈឺសាច់ដុំ ក្រោយហាត់ប្រាណ៖
១. ទទួលទានទឹក
ការហាត់ប្រាណ អាចនឹងធ្វើឱ្យរាងកាយ និងសាច់ដុំ បាត់បង់ជាតិទឹក។ ដូច្នេះការទទួលទានទឹក ឱ្យបានច្រើនគ្រប់គ្រាន់ គឺសំខាន់ណាស់។ ក្នុង ១ថ្ងៃ អ្នកគួរទទួលទានទឹកចន្លោះពី ២លីត្រ ទៅ ៣លីត្រ។ ការទទួលទានទឹកធម្មតា គឺប្រសើរជាងភេសជ្ជៈកីឡា ដែលមានផ្ទុកសម្បូរទៅដោយស្ករ និងគ្រឿងផ្សំបន្ថែមរសជាតិ។
២. ធ្វើចលនា
ការធ្វើចលនា ពិតជាអាចជួយបំបាត់អាការៈឈឺចាប់សាច់ដុំ គួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែការធ្វើចលនាជួយជំរុញបរិមាណនៃលំហូរឈាម ទៅកាន់សាច់ដុំ ដែលជួយបំបាត់ភាពរឹង និងតឹងណែនឈឺចាប់។ ដូច្នេះជំនួសឱ្យការគេងស្ងៀម នៅពេលឈឺចាប់សាច់ដុំ អ្នកអាចព្យាយាមក្រោកដើរ ឬធ្វើចលនារាងកាយតិចៗ ឬស្រាលៗ។
៣. ម៉ាស្សា
ការម៉ាស្សា មិនត្រឹមតែជួយកាត់បន្ថយស្ត្រេស និងធ្វើឱ្យស្រួលប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អ សម្រាប់បន្ថយការឈឺចាប់សាច់ដុំផងដែរ។ ការម៉ាស្សា ជួយបន្ធូរសាច់ដុំ ដែលតឹងណែន និងបង្កើនចរន្តឈាមរត់ ហើយជំរុញឱ្យំច់សុំែជួយកាត់បន្ថយស្ត្រេស និង ្លោះពី ២លីត្រ ទៅ ៣លីត្រ។ឺសាច់ដុំ ក្រោយហាត់ប្រាណ៖ការបញ្ជូនសារធាតុចិញ្ចឹមចាំបាច់ ក៏ដូចជា អុកស៊ីសែន ទៅកាន់សាច់ដុំ៕
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង