ក្នុងជីវិតប្រចាំថ្ងៃ អ្នកអាចជួបនូវរោគសញ្ញាជាច្រើន ដែលអាចប៉ះពាល់ដល់គុណភាពជីវិត និងបង្កផលវិបាកធ្ងន់ធ្ងរសម្រាប់សុខភាព។ ជួនកាល វាជាសញ្ញានៃជំងឺអ្វីមួយ ដែលបណ្ដាលឲ្យអ្នកមានចរន្តឈាម មិនល្អ។ តោះមកស្វែងយល់ពីរោគសញ្ញាទាំង ១០ ដែលប្រាប់ថា អ្នកមានចលនាឈាមមិនល្អ។ បើចរន្តឈាមមិនល្អ តើអ្នកគួរធ្វើបែបណា?
នៅពេលអ្នកមានចលនាឈាម មិនល្អ អ្នកជួបរោគសញ្ញាទាំងនេះ៖
១. ស្ពឹក និងស្រពន់ដៃជើង
២. ត្រជាក់បាតដៃបាតជើង
៣. ហើមប្រអប់ជើង កែងជើង និងជើងទាំងស្រុង
៤. ខ្សោយការចងចាំ ពិបាកផ្ដោតអារម្មណ៍
៥. មានបញ្ហារំលាយអាហារ (ឈឺពោះ រាករូស លាមកមានឈាម ទល់លាមក និងចុកឆ្អល់)
៦. ខ្សោយកម្លាំង
៧. ចុករមួលសន្លាក់ និងសាច់ដុំ
៨. ស្បែកប្រែពណ៌ (នៅច្រមុះ បបូរមាត់ ត្រចៀក ចុងសុដន់ ប្រអប់ដៃ និងប្រអប់ជើង)
៩. មានចេញពងបែក នៅជើង
១០. តឹង ឬហើមសរសៃ នៅបរិវេណជើង
មូលហេតុបង្ក៖
១. កកស្ទះជាតិខ្លាញ់លើបំពង់អាទែ (លើសរសៃឈាម)
២. ជំងឺទឹកនោមផ្អែម
៣. កកដុំឈាម
៤. លើសទម្ងន់
៥. ជំងឺ Reynaud’s (ជំងឺសរសៃឈាមរួមតូច)
៦. ប្រើថ្នាំជក់
វិធីព្យាបាល៖
១. ផ្ដាច់បារី ឬថ្នាំជក់
២. សម្រកទម្ងន់
៣. ទទួលទានអាហារសុខភាព
៤. ពាក់ឧបករណ៍រឹតបន្តឹង ដើម្បីបន្ថយការឈឺចាប់ ឬការហើមជើង។ល។
៥. ហាត់ប្រាណ លេងកីឡា
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង