ការបញ្ចេញទឹកមេជីវិតរហ័សពេក មានន័យថា បុរសបញ្ចេញទឹកកាមលឿនពេក ក្នុងពេលរួមដំណេក លឿនហួសការរំពឹងទុក។ មនុស្សប្រុសម្នាក់ ក្នុងចំណោម ៣នាក់ បានជួបបញ្ហានេះ ហើយវាជាបញ្ហាប៉ះពាល់ទំនាក់ទំនងផ្លូវភេទជាមួយដៃគូ។
ប្រសិនបើករណីនេះ កើតឡើងមិនញឹកញាប់ទេ វាមិនគួរឲ្យបារម្ភទេ ប៉ុន្តែប្រសិនបើអ្នកប្រឈមនឹងបញ្ហានេះ ជាប្រចាំ អ្នកគួរបារម្ភ។
រោគសញ្ញានៃការសម្រេចកាមលឿនពេក៖
១. តែងតែ ឬជាញឹកញាប់ សម្រេចកាមត្រឹមតែមួយនាទីនៃការដាក់ចូល
២. មិនអាចទប់ការបញ្ចេញលឿនៗ ក្នុងពេលរួមដំណេក ស្ទើរតែគ្រប់ពេល ឬគ្រប់ពេល
៣. មានអារម្មណ៍រំខាន និងខកបំណង ក៏ដូចជា ព្យាយាមជៀសវាងការរួមដំណេក ដោយសារបញ្ហារហ័សនេះ
មូលហេតុ៖
១. បញ្ហាផ្លូវចិត្តសាស្ត្រ៖
២. បញ្ហាជីវសាស្ត្រ៖
វិធីព្យាបាល៖
១. តិចនិចឥរិយាបថ៖ មុនរួមដំណេក អ្នកគួរសម្រេចកាមដោយខ្លួនឯងមុន រយៈពេល ១ម៉ោង ឬ ២ម៉ោង
២. អនុវត្តចលនាពង្រឹងសាច់ដុំប្រដាប់ភេទ៖ អ្នកអាចអនុវត្តការទប់នោម ពាក់កណ្ដាលក្នុងពេលនោម ឬបន្តឹងសាច់ដុំប្រដាប់ភេទ។ នេះអាចជួយឲ្យសាច់ដុំប្រដាប់ភេទ មានសមត្ថភាពជាងមុន។ អនុវត្តវិធីកន្ត្រាក់នេះ រយៈពេល ៣វិនាទី រួចសម្រួលសាច់ដុំវិញ ៣វិនាទីដូចគ្នា។ អនុវត្តបែបនេះ ច្រើនដងជាប់ៗគ្នា ក្នុងឥរិយាបថអង្គុយ ឈរ ឬដើរ អ្នកនឹងទទួលបានសាច់ដុំប្រសើរជាងមុន។
៣. ប្រើស្រោម
៤. ប្រើថ្នាំ តាមការណែនាំវេជ្ជសាស្ត្រ
៥. ប្រឹក្សាជាមួយពេទ្យជំនាញ
ប្រភព៖ Mayo Clinic II https://www.mayoclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង