នៅពេលមនុស្សឆ្លងកាត់ភាពពេញវ័យ ចន្លោះអាយុ ១២ឆ្នាំ ទៅ ២៤ឆ្នាំ ការឡើងមុន និងបញ្ហាស្បែក កើតមានជារឿយៗ។ បញ្ហាមុន អាចបង្កឱ្យស្បែកមុខ មានខ្លាញ់ ខ្ទុះ ឬស្នាម ដែលអាចប៉ះពាល់ដល់សម្រស់ធម្មជាតិ និងគុណភាពជីវិតផងដែរ។ គេជឿថា របបអាហារ អាចមាននាទីយ៉ាងសំខាន់ ក្នុងការឡើងមុនរបស់មនុស្ស។ តើរបបអាហារ អាចជួយដល់មុខកើតមុនដែរ ឬទេ?
តើរបបអាហារ អាចជួយបញ្ហាមុនបែបណា?
ជាធម្មតា មុនវិវឌ្ឍន៍ នៅពេលរន្ធញើសកកស្ទះ ហើយក្នុងនោះ មានផ្ទុកកោសិកាងាប់ បាក់តេរី ឬទាំងពីរ។ ការកកស្ទះនេះបង្កជាការរលាក និងបង្កមុន ឬដំបៅស្នាម។
ម្យ៉ាងទៀត នៅពេលឆ្លងកាត់ភាពពេញវ័យ រាងកាយមនុស្សបង្កើតអ័រម៉ូន IGF-1 ច្រើនបន្ថែមទៀត។ អ័រម៉ូន IGF-1 អាចផលិតជាតិខ្លាញ់ច្រើនជាងមុន ក៏ដូចជា ធ្វើឲ្យបញ្ហាមុនកាន់តែធ្ងន់ធ្ងរ។ គេជឿថា អាហារមួយចំនួន អាចបង្កើនកម្រិត IGF-1 នោះប្រសិនបើជៀសវាងបាន វានឹងល្អ សម្រាប់ការព្យាបាលមុន។
ដើម្បីទប់ស្កាត់ ឬព្យាបាលមុន អ្នកគួរជៀសវាងអាហារ៖
១. អាហារប្រភេទទឹកដោះគោ៖ ទឹកដោះគោ ឈីស ការ៉េម និងយ៉ាអ៊ួរ
២. នំប៉័ង
៣. អាហារធញ្ញជាតិ (Cereal) ផ្អែមៗ
៤. បន្លែផ្លែឈើ៖ ផ្លែត្រសក់ស្រូវ ម្នាស់ ល្ពៅ និងដំឡូង
៥. អាហារសម្រន់
ដើម្បីជួយសម្រួលបញ្ហាមុន អ្នកគួរទទួលទានអាហារសម្បូរអូមេហ្កាបី Fatty Acid៖
១. ត្រីស្បៃកា ត្រីសាលម៉ុន និងត្រីសារឌីន
២. ស៊ុត
៣. ទឹកសណ្ដែក និងតៅហ៊ូ
៤. ស្ពៃខាត់ណា
៥. សាច់គោ (គោស៊ីស្មៅ)
៦. គ្រាប់ធញ្ញជាតិ ដូចជា គ្រាប់វ៉លណាត់ និងអាលម៉ុន
៧. អង្ករធម្មជាតិ
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង