រោគសញ្ញានៃលទ្ធភាពគ្មានកូនរបស់នារីៗ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-04-07

តើអ្នកធ្លាប់គិតភ័យទេថា អ្នកអាចនឹងជួបបញ្ហាគ្មានកូនដែរ ឬទេ? មិនមែនបំភ័យខ្លួននោះទេ ប៉ុន្តែការពារប្រសើរជាងព្យាបាល អ្នកគួរស្វែងយល់ និងតាមដានរោគសញ្ញានៃការគ្មានកូន ឲ្យបានជាក់លាក់។

រោគសញ្ញានៃលទ្ធភាពគ្មានកូន អាចជាអាការៈស្រដៀងៗ ដែលមនុស្សជាច្រើនជួបប្រទះ។ នេះអាចបង្កភាពស្ត្រេស ក្នុងការតាមដាន ហើយអ្នកអាចដឹងបានអំពីលទ្ធភាព លុះត្រាតែអ្នកព្យាយាមបង្កកំណើត។

ប្រសិនបើនារីៗ ជួបរោគសញ្ញាទាំងនេះ អ្នកគួរជួបពិនិត្យ និងព្យាបាលសុខភាព៖

. ឈឺចាប់ក្នុងពេលរួមដំណេក

. មករដូវធ្ងន់ធ្ងរ រយៈពេលយូរ និងឈឺចាប់

. ឈាមរដូវមានពណ៌ងងឹត ឬស្លេក

. វដ្ដរដូវមិនទៀងទាត់

. បម្រែបម្រួលអ័រម៉ូនខ្លាំង

. មានបញ្ហាសុខភាពប្រចាំកាយ៖ ខូចបំពង់អូវែ អស់រដូវមុនអាយុ រោគសញ្ញាអ័រម៉ូនមិនប្រក្រតី (PCOS) រោគសញ្ញា Endometriosis ជំងឺមហារីក និងការព្យាបាលជំងឺមហារីក

. លើសទម្ងន់

. ស្ត្រី អាចគ្មានលទ្ធផលបន្តពូជ ប្រសិនបើស្ត្រីព្យាយាម បង្កកំណើត រយៈពេលមួយឆ្នាំរួចមក ប៉ុន្តែមិនបានសម្រេច។ មួយទៀត ប្រសិនបើស្ត្រីនោះ មានអាយុ ៣៥ឆ្នាំ តែមិនអាចមានកូនបាន បន្ទាប់ពីព្យាយាមអស់រយៈពេល ៦ខែ៕

 

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង