បញ្ហាចេញខ្ទុះក្នុងទឹកនោម ឬ Pyuria ជាបញ្ហាមួយ ដែលកើតមានលើប្រព័ន្ធទឹកនោម ក្នុងនោះ ឃើញមានកោសិកាឈាមសច្រើនក្នុងទឹកនោម។ រោគនេះ អាចកើតមានឡើងជាញឹកញាប់ នៅពេលបំពង់ទឹកនោម ទទួលរងការឆ្លងមេរោគ។ ក្នុងករណីកម្រ វាអាចជាសញ្ញានៃជំងឺឆ្លងមេរោគចូលក្នុងឈាម។
បញ្ហានេះ មិនបង្កគ្រោះថ្នាក់ធ្ងន់នោះទេ ប៉ុន្តែប្រសិនបើមិនបានព្យាបាល វានឹងឆ្លងទូទាំងដងខ្លួន អាចនាំឲ្យពុលឈាម និងខូចសរីរាង្គផ្សេងៗ។
មូលហេតុបង្ក៖
១. ឆ្លងមេរោគក្នុងបំពង់នោម
២. ជំងឺកាមរោគ
៣. រលាកប្លោកនោមរ៉ាំរ៉ៃ
៤. ជំងឺរបេង
៥. រោគឆ្លងមេរោគចូលក្នុងឈាម
៦. ដុំក្រួសក្នុងបំពង់នោម
៧. ជំងឺក្រលៀន
៨. រលាកក្រពេញប្រូស្តាត
៩. ជំងឺរលាកសួត
១០. ជំងឺអូតូអ៊ីម្យូន
១១. មានប៉ារ៉ាស៊ីត
១២. មានដុំសាច់ក្នុងបំពង់នោម
១៣. ជំងឺដុះដុំសាច់ច្រើនកន្លែង ក្នុងក្រលៀន
១៤. ថ្នាំវេជ្ជសាស្ត្រ៖ ថ្នាំប្រឆាំងការរលាក ថ្នាំបញ្ចុះទឹកនោម ថ្នាំអង់ទីប្យូទិច Penicillin និងថ្នាំទប់ស្កាត់ច្រាលជាតិអាស៊ីត
រោគសញ្ញា៖
១. ទឹកនោមមានពពុះ និងមានខ្ទុះ
២. ឧស្សាហ៍ចង់នោម
៣. នោមចេញឈាម
៤. ទឹកនោមធុំក្លិនខ្លាំង
៥. ឈឺអាងត្រគាក
៦. ក្ដៅខ្លួន
៧. ឈឺពោះ
៨. ហូរទឹករំអិលមិនធម្មតា
៩. ដង្ហើមខ្លី
១០. ក្អួតចង្អោរ
រោគវិនិច្ឆ័យ៖
១. តេស្តទឹកនោម
២. ការវាស់បរិមាណកោសិកាឈាមស
វិធីព្យាបាល៖
១. ប្រើថ្នាំអង់ទីប្យូទិច មួយរយៈពេលខ្លី
២. ព្យាបាលជំងឺបង្ក
៣. បញ្ឈប់ការប្រើប្រាស់ថ្នាំ ដែលបង្កបញ្ហា
ប្រភព៖ Medical News Today II https://www.medicalnewstoday.com/ & Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង