ចៃតុកកែអាចនាំនូវវីរុស និងបង្កជំងឺច្រើនប្រភេទ ដែលមានរោគសញ្ញាស្រដៀងគ្នា។ ប្រសិនបើអ្នកមានរោគសញ្ញា ក្នុងរយៈពេលជាច្រើនសប្ដាហ៍ បន្ទាប់ពីត្រូវចៃតុកកែខាំ អ្នកគួរជួបអ្នកជំនាញខាងសុខភាព ឬគ្រូពេទ្យ។ រោគសញ្ញាទាំងនោះមាន៖
១. ក្ដៅខ្លួន ក្ដៅរងារ
២. ឈឺចុកចាប់សាច់ដុំ
៣. ឈឺក្បាល
៤. អស់កម្លាំង
៥. កន្តួលក្រហម
វិធីព្យាបាលរោគសញ្ញា ចៃតុកកែខាំ៖
១. ចាប់ចៃតុកកែចេញ
២. លាងដៃ និងសម្អាតទីតាំងដែលចៃខាំ ជាមួយទឹកក្ដៅឧណ្ណៗ និងសាប៊ូដែលមិនកាត់ខ្លាំង
៣. ជួបគ្រូពេទ្យភ្លាម ប្រសិនបើចៃចូលក្នុងសាច់ ឬក្បាល ឬមាត់របស់ចៃដាច់នៅជាប់ស្បែក
៤. ប្រើថ្នាំអង់ទីប្យូទិក តាមការណែនាំរបស់គ្រូពេទ្យ
ប្រភព៖ CDC II https://www.cdc.gov/ & https://www.webmd.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង