ក្នុងការលូតលាស់កម្ពស់ និងផ្នែកផ្សេងៗ នៃរាងកាយ កុមារអាចប្រឈមនឹងការលូតលាស់យឺត។ បញ្ហានេះ អាចពាក់ព័ន្ធនឹងបញ្ហាសុខភាព ឬកង្វះអ័រម៉ូនលូតលាស់ ជាដើម។ ចុះប្រសិនបើដូច្នេះ តើអ្នកអាចសម្គាល់បែបណា ទើបដឹងថា កូនក្មេងលូតកម្ពស់យឺត?
សញ្ញានៃការលូតលាស់យឺត៖
១. កុមារមានមាឌតូចជាងធម្មតា ធៀបនឹងកុមារដទៃអាយុស្មើគ្នា (តឿ)។
២. កុមារមានកម្រិតអ័រម៉ូន Thyroxine ទាប បាត់បង់ថាមពល ទល់លាមក ស្បែកស្ងួត សក់ស្ងួត និងលំបាកក្នុងការមានភាពកក់ក្ដៅ។
៣. កុមារមានកម្រិតអ័រម៉ូនលូតលាស់ទាប ប៉ះពាល់ការលូតលាស់ទម្រង់មុខ ឬមានមុខក្មេងខុសធម្មតា។
៤. ប្រសិនបើបញ្ហាលូតលាស់មានទំនាក់ទំនងនឹងជំងឺក្រពះពោះវៀន កុមារអាចមានឈាមក្នុងលាមក រាក ទល់លាមក និងក្អួតចង្អោរ។
វិធីធ្វើរោគវិនិច្ឆ័យ៖
១. ពិនិត្យផ្ទៃពោះម្ដាយ
២. វិភាគកម្ពស់ និងទម្ងន់ទារក នៅពេលកើត
៣. វិភាគកម្ពស់សមាជិកផ្សេងទៀតក្នុងគ្រួសារ
វិធីព្យាបាល៖
១. ចាក់អ័រម៉ូនលូតលាស់
២. ប្រើថ្នាំជំនួសអ័រម៉ូនទីរ៉ូអ៊ីត
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង