មានចេញបូសខ្ទុះលើដងខ្លួន បណ្ដាលមកពីអ្វី? តើគួរធ្វើបែបណា?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-03-31

ខ្ទុះ គឺជាទឹកមានកំហាប់ ដែលមានជាលិកា ឬកោសិកាងាប់​​ និងបាក់តេរីផ្សេងៗ។ វាកកើតឡើង នៅពេលរាងកាយ​បង្កើតមុខងារ​ប្រឆាំងការឆ្លងមេរោគ។ វាអាចមានពណ៌ផ្សេងគ្នា ទៅតាម​ទីតាំង និងប្រភេទនៃការឆ្លង។ ខ្ទុះតែងកកើតឡើង នៅពេលរាងកាយប្រឈមនឹងការឆ្លងមេរោគ ដែលចូលក្នុងរាងកាយ តាមរយៈការដាច់រហែកស្បែក ការវះកាត់ ឬការរក្សាអនាម័យ មិនបានល្អ។

 

ទីតាំង ដែលអាចកើតមានបូសខ្ទុះ៖

១. បំពង់ទឹកនោម

២. មាត់

៣. ស្បែក

៤. ភ្នែក

 

រោគសញ្ញានៃការកកើតខ្ទុះ៖

១. ក្ដៅខ្លួន

២. ក្ដៅរងារ

៣. បាក់កម្លាំង

 

វិធីព្យាបាលបូសខ្ទុះ៖

១. សម្រាប់ខ្ទុះតូច៖ ស្អំជាមួយទឹកក្ដៅឧណ្ណៗ មួយថ្ងៃឲ្យបានច្រើនដង និងច្រើននាទី ក្នុង ១ដង។ ជៀសវាងការស្អំ ឬច្របាច់ខ្លាំងៗ ដែលធ្វើឲ្យវាបែក។ កាលណាបូសបែក វារហែក និងមានប្រហោង ដែលនឹងមានមេរោគឆ្លងចូល។

២. សម្រាប់ខ្ទុះជ្រៅ និងធំ៖ អ្នកគួរជួបវេជ្ជបណ្ឌិត ដើម្បីទទួលសេវាថែទាំ។ វេជ្ជបណ្ឌិត នឹងចោះយកខ្ទុះចេញ ដោយប្រើម្ជុលដើម្បីបង្ហូរខ្ទុះចេញ។ ប្រសិនបើបូស​ខ្ទុះនោះ មានទំហំធំខ្លាំង វេជ្ជបណ្ឌិតអាចនឹងប្រើទុយោស៊កចូល បង្ហូរខ្ទុះចេញ៕

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង