ចង់ជៀសវាងជំងឺក្រលៀនរ៉ាំរ៉ៃ ថែទាំសុខភាព និងអាយុជីវិត លោកអ្នកគួរតាមដាន និងពិនិត្យសុខភាពឲ្យបានល្អ ស្វែងរករោគសញ្ញាជំងឺក្រលៀន។ អ្នកអាចប្រឈមនឹងជំងឺក្រលៀនរ៉ាំរ៉ៃខ្ពស់ ប្រសិនបើអ្នកមានសម្ពាធឈាមខ្ពស់ មានជំងឺទឹកនោមផ្អែម ឬប្រឈមនឹងស្ថានភាពផ្សេងៗ ដែលអាចធ្វើឲ្យអ្នកខូចក្រលៀន។ ចង់រក្សាសុខភាព លោកអ្នកគួរពិនិត្យសុខភាពឲ្យបានទៀងទាត់ និងព្យាបាលឲ្យបានល្អ។
ការធ្វើរោគវិនិច្ឆ័យជំងឺក្រលៀនរ៉ាំរ៉ៃ៖
១. ការពិនិត្យរាងកាយអ្នកជំងឺ
២. ការតេស្តឈាម និងតេស្តទឹកនោម
៣. ការថតអ៊ុលត្រាសោន MRI និង CT ស្កេន
៤. ការធ្វើកោសល្យវិច័យ (ដោយប្រើម្ជុល និងការវះសាច់)
៥. ការតេស្តមុខងារក្រលៀន
វិធីព្យាបាលជំងឺក្រលៀនរ៉ាំរ៉ៃ៖
ជំងឺក្រលៀនរ៉ាំរ៉ៃ គ្មានថ្នាំព្យាបាលដាច់នោះទេ ប៉ុន្តែវិធីព្យាបាល អាចពន្យឺតការវិវត្តរោគសញ្ញាផ្សេងៗរបស់ជំងឺ។ វិធីព្យាបាលមានដូចជា៖
១. ការប្រើប្រាស់ថ្នាំ៖
២. តាមដានរបបអាហារ៖
៣. របៀបរបបរស់នៅ៖
៤. វិធីព្យាបាល សម្រាប់ស្ថានភាពធ្ងន់ធ្ងរ៖
វិធីបង្ការជំងឺក្រលៀនរ៉ាំរ៉ៃ៖
១. បុរស និងស្ត្រី អាយុលើស ៦៥ឆ្នាំ ដាក់កម្រិតជាតិអាល់កុលត្រឹម ១កែវ ក្នុង ១ថ្ងៃ
២. គ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ
៣. ប្រសិនបើមានជំងឺទឹកនោមផ្អែម គួរគ្រប់គ្រងជាតិស្ករក្នុងឈាម ឲ្យបានល្អ
៤. ប្រសិនបើអ្នកលើសទម្ងន់ រក្សាទម្ងន់ឲ្យបានល្អ ដោយកាត់បន្ថយកាឡូរី និងធ្វើចលនាឲ្យបានច្រើន
៥. ប្រុងប្រយ័ត្នពីការទទួលទានថ្នាំបំបាត់ការឈឺចាប់
៦. ផ្ដាច់ ឬជៀសវាងបារី
ប្រភព៖ Healthline II
Healthline II https://www.healthline.com/health/chronic-kidney-failure#treatment