ការព្យាបាលបូសខ្ទុះ លើប្រដាប់ភេទស្ត្រី

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-03-23

បូសខ្ទុះ លើប្រដាប់ភេទស្ត្រី ជាដុំបូសពក ដែលមាន​ខ្ទុះ នៅក្រោមស្បែកទ្វារមាស ហើយអាចរាលដាលដល់បរិវេណ ប្រដាប់ភេទស្ត្រីទាំងមូល​។ វាចាប់ផ្ដើមពីដុំពកក្រហមតូច រួចវិវត្ត ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ​ទៅ​​ជា​​ហើម មានការឈឺចាប់ និងមាននូវខ្ទុះពណ៌ស ​ឬ​លឿង​។​

ខ្ទុះទាំងនេះ កម្រ​បង្កបញ្ហាគ្រោះ​ថ្នាក់​ណាស់ ហើយវា​នឹងបាត់​ទៅវិញ​ ដោយ​ឯង​ៗក្នុង​រយៈ​ពេល ១​សប្ដាហ៍ ឬ​២​សប្ដាហ៍​។​ មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ត្រូវការ​​​ការព្យាបាល​បែប​វេជ្ជ​សាស្ត្រ ​ដើម្បី​កាត់​បន្ថយ​ការ​ឈឺ​ចាប់ ​និង​កាត់​បន្ថយ​ការឆ្លង ​រហូត​ដល់​បាត់​ខ្ទុះ​។ ក្នុងករណីធ្ងន់ធ្ងរ វេជ្ជបណ្ឌិត អាចនឹងកាត់ខ្ទុះចេញ ដើម្បីបញ្ចេញមេរោគ។

 

ទាំងនេះ​ ជាវិធីព្យាបាលខ្ទុះ លើប្រដាប់ភេទស្ត្រី ដោយខ្លួនឯង៖

១. កុំញេច ឬចាក់ឲ្យធ្លាយ

២. ស្អំក្រណាត់​សើម ក្ដៅឧណ្ណៗ

៣. ស្លៀក​ខោ​​រលុងៗ​

៤. លាប​​​ក្រមួន ​ដើម្បី​ឲ្យមានជាតិរំអិល ការពារការកកិតនឹងសម្លៀក​បំពាក់ និង​ខោ​ក្នុង

៥. ប្រើថ្នាំ​បំបាត់​ការ​ឈឺ​ចាប់

 

អាការៈ ដែល​បង្ហាញ​ថា អ្នកគួរជួបវេជ្ជបណ្ឌិត៖

១. ក្ដៅខ្លួន

២. ក្ដៅរងារ ឬបែក​​ញើស

៣. ដុំពក​វិវត្ត​លឿន

៤ .ដុំពក​ មានការឈឺខ្លាំង

៥. ដុំពក មានទំហំធំជាង ២អ៊ីញ

៦. ឡើងខ្ទុះ​នៅលើមុខ

៧. ខ្ទុះ​មិន​បាត់ រយៈពេល ២សប្ដាហ៍

៨. ខ្ទុះមាន​​លាប់​​ឡើង​វិញ​ ឬ​វិវត្ត​កាន់​​តែ​​ច្រើន

 

វិធី​​ការ​ពារ​​ការកើត​ខ្ទុះ​លើ​ប្រដាប់​ភេទ៖

១. ប្ដូរ​​​ឡាម​​​កោរ​​​ញឹក​ញាប់

២. ​កុំ​​​ប្រើ​​​ឡាម​​​​កោរ​​រួម​​គ្នា​

៣. កោរ​​​រោម​ ​នៅ​​ក្នុង​​ពេល​​ងូត​​ទឹក

៤. កោរស្របតាមទិសដៅ ដែលរោមដុះ

៥. បកស្បែក​ប្រដាប់ភេទ (ថ្នមៗ) ២​ដង ក្នុង ១សប្ដាហ៍

៦. ញ៉ាំ​ថ្នាំ​អង់​ទីប្យូទិក

៧. ព្យាបាល ដោយសម្លាប់មេរោគ (ជាក់លាក់​ណាមួយ) ដែលបង្កការឆ្លង ឬខ្ទុះ

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង