ត្អើក កើតឡើងលើមនុស្សគ្រប់វ័យ ដែលយើងមិនអាចគ្រប់គ្រងបាននោះទេ។ ទារក ក៏អាចជួបអាការៈត្អើកដូចគ្នា។ ប៉ុន្តែអូនតូចៗ មិនអាចប្រាប់ ឬរអ៊ូរបាននោះទេ។ តើអ្នកដឹងទេថា ត្អើក មានសារៈសំខាន់ សម្រាប់ខួរក្បាល និងការលូតលាស់ដង្ហើមរបស់ទារក ឬទេ? វាមិនបង្កគ្រោះថ្នាក់ ឬការឈឺចាប់ទេ ប៉ុន្តែវាអាចរំខានការទទួលទាន ឬសកម្មភាពផ្សេងៗរបស់ទារក។
កត្តាបង្កបញ្ហាត្អើក៖
១. ជាធម្មតា វាកើតឡើងលើទារក និងមនុស្សពេញវ័យ នៅពេលញ៉ាំអាហារ ញ៉ាំទឹក ឬជួបប្រទះបញ្ហាស្ត្រេស
២. ទារកទើបកើត បើត្អើក បង្ហាញថា ទារកមានសុខភាពល្អ និងលូតលាស់បានល្អ
តើអ្នកគួរធ្វើអ្វី នៅពេលទារកត្អើក?
១. ដាក់ទារកឲ្យត្រង់ និងទះខ្នងស្រាលៗ (អំឡុងពេលបំបៅ ឬបញ្ចុកអាហារ)
២. បំបៅទារក ឬបញ្ចុកអាហារយឺតៗ
៣. ចាំរហូតដល់ទារកលែងត្អើក
៤. ឱបទារកបញ្ឈរត្រង់ បន្ទាប់ពីទារកទទួលទានរួច
៥. ប្រសិនបើអ្នកបំបៅទារក ដោយដបទឹកដោះគោ ព្យាយាមដាក់ទឹកដោះគោឲ្យពេញ និងកាត់បន្ថយខ្យល់ក្នុងដប
៦. តម្រូវចុងដោះឲ្យត្រូវ ពេញមាត់ទារក
ប្រភព៖ WebMD II https://www.webmd.com/family-pregnancy
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង