ម្នាស់ មានផ្ទុកសារធាតុចិញ្ចឹម ដែលជួយដល់បញ្ហាក្អក និងផ្ដាសាយ។ ការសិក្សាមួយ ក្នុងឆ្នាំ២០១០ រកឃើញថា ម្នាស់មានសមត្ថភាពខ្ពស់ ក្នុងការសម្អាតបំពង់ក និងស្លេស្ម។ ក្នុងការសិក្សានោះ គេក៏បានបញ្ជាក់ថា ម្នាស់ អាចព្យាបាលជំងឺរបេងយ៉ាងមានប្រសិទ្ធភាព។ ដូចគ្នាដែរ ការលាយទឹកម្នាស់ជាមួយទឹកឃ្មុំ អំបិល និងម្ទេស ឬម្រេច អាចជួយឲ្យអ្នកព្យាបាលក្អក បានដល់ទៅ ៥ដង លឿនជាងថ្នាំ និងទឹកស៊ីរ៉ូ។
ប្រសិទ្ធភាពទឹកម្នាស់ សម្រាប់ជំងឺមួយចំនួន៖
១. ប្រឆាំងជំងឺរលាក
២. ជំងឺអាលែកហ្ស៊ី
៣. ជំងឺហឺត
៤. ក្អក ស្លេស្ម
៥. ជំងឺរបេង
គ្រឿងផ្សំ ដែលត្រូវលាយនឹងទឹកម្នាស់ញ៉ាំ ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាព៖
១. ទឹកម្នាស់ ខ្ញី អំបិល និងម្ទេសក្រហម
ទទួលទាន ១ពែង ទៅ ៣ពែង ក្នុង ១ថ្ងៃ។
២. ទឹកម្នាស់ ទឹកឃ្មុំ អំបិល និងម្រេច
ទទួលទាន ១ពែង ទៅ ៣ពែង ក្នុង១ថ្ងៃ។
៣. ការ៉េមស្ត្រប៊ែរី និងម្នាស់
លាយគ្រឿងផ្សំទាំងនេះ ឲ្យចេញជារូបរាងការ៉េមដើម រួចក្លាសេឲ្យកករឹង ដើម្បីទទួលទាន។
ឱសថផ្សេងព្យាបាលក្អក៖
១. អាហារហឹរ
២. អាហារសម្បូរវីតាមីន C
៣. ស៊ុបក្ដៅឧណ្ណៗ
៤. ទឹកខ្ញីក្ដៅឧណ្ណៗ
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង