ការហូរឈាមច្រើន ក្រោយសម្រាលបុត្រ អាចបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព និងអាយុជីវិតរបស់ស្ត្រីជាម្ដាយ។ ជាធម្មតាវាកើតឡើងនៅចន្លោះពេល ២៤ម៉ោង បន្ទាប់ពីការផ្ដល់កំណើត ឬវាអាចកើតឡើង រហូតដល់សប្ដាហ៍ទី១២។
វាអាចកើតឡើងលើស្ត្រី ដែលផ្ដល់កំណើតបែបធម្មជាតិ និងវះកាត់ផងដែរ។ ស្ត្រី អាចបាត់បង់ឈាម រហូតដល់ទៅបរិមាណ ៩៤៦មីលីលីត្រ ដែលជាសញ្ញានៃការបាត់បង់ឈាមធ្ងន់ធ្ងរ និងអាចមានបម្រែបម្រួលចង្វាក់បេះដូង ក៏ដូចជា សម្ពាធឈាម។
ប្រភេទនៃការហូរឈាម ក្រោយសម្រាល៖
១. ដំណាក់កាលបឋម៖ ក្នុងចន្លោះពេល ២៤ម៉ោងដំបូង បន្ទាប់ពីសម្រាល
២. ដំណាក់កាលបន្ទាប់៖ ក្នុងចន្លោះពេលពី ២៤ម៉ោងដំបូង រហូតដល់ ១២សប្ដាហ៍បន្ទាប់ពីសម្រាល
មូលហេតុនៃការហូរឈាម ក្រោយសម្រាល៖
១. ស្បូនកន្ត្រាក់ មិនគ្រប់គ្រាន់ ដើម្បីទប់កុំឲ្យហូរឈាមខ្លាំង
២. ផ្នែកណាមួយនៃសុក ឬសរីរាង្គបន្តពូជ ដាច់រលាត់
៣. ទងសុក មិនផ្ដាច់ខ្លួនចេញពីស្បូន
៤. ស្ថានភាពឈាមកក
តើការហូរឈាម ក្រោយសម្រាល កើតឡើងញឹកញាប់ប៉ុណ្ណា?
វាកើតឡើងប្រមាណ ១% ទៅ ១០% នៃការសម្រាលកូនទាំងអស់។
សញ្ញា ដែលបង្ហាញថា អ្នកហូរឈាមច្រើន ក្រោយពេលសម្រាល៖
១. ហូរឈាមខ្លាំង បន្ទាប់ពីសម្រាល
២. មានអាការៈខ្សោយសម្ពាធឈាម វិលមុខ ព្រិលភ្នែក សន្លប់
៣. បាត់បង់បរិមាណឈាមក្រហម
៤. ស្បែកស្លេក
៥. ក្អួតចង្អោរ
៦. ឈឺពោះ ឬឈឺឆ្អឹងត្រគាកខ្លាំងទៅៗ
រោគវិនិច្ឆ័យ៖
១. ការពិនិត្យមើលនឹងភ្នែកថា មានចេញឈាម ឬមិនមាន
២. ការពិនិត្យមើលលើរាងកាយ (ប៉ះ)
៣. ការធ្វើតេស្ត ក្នុងបន្ទប់ពិសោធន៍
៤. ការតាមដានប្រវត្តិជំងឺ
៥. ការតាមដានកម្រិតជីបចរ និងសម្ពាធឈាម
៦. ការតេស្តឈាម ដើម្បីវាស់បរិមាណកោសិកាឈាមក្រហម ឬកត្តាឈាមកក
៧. ការពិនិត្យរូបភាពស្បូន និងសរីរាង្គផ្សេងៗ តាមម៉ាស៊ីនអ៊ុលត្រាសោន
វិធីព្យាបាល៖
១. វិធីព្យាបាលបន្ទាន់ ដោយបញ្ឈប់ការហូរឈាម និងបញ្ចូលឈាម
២. ម៉ាស្សាស្បូន ដើម្បីសម្រួលការកន្ត្រាក់
៣. ប្រើថ្នាំវេជ្ជសាស្ត្រ ដើម្បីសម្រួលការកន្ត្រាក់
៤. យកជាលិកាសុកចេញពីស្បូន
៥. ព្យាបាលការរហែក ឬរបួសប្រដាប់បន្តពូជ
៦. ការប្រើស្បៃ (ស្អាត គ្មានមេរោគ) មកបិទបាំង ឬចងសរសៃឈាម
៧. ប្រើបំពង់បូម ឬប៉េងប៉ោង ដើម្បីផ្ដល់សម្ពាធទៅស្បូន
៨. ការបញ្ចូលឈាម
៩. ការវះកាត់ចោះពោះ ដើម្បីបង្កើតទីតាំងបង្ហូរឈម (ករណីកម្រ)
១០. ការវះកាត់ កាត់ស្បូនចេញ (ករណីកម្រ)
ប្រភព៖ Cleveland Clinic II https://my.clevelandclinic.org/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង