ស្វែងយល់ពី ជំងឺស្ទះសរីរាង្គខាងក្នុង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-03-21

ជំងឺស្ទះសរីរាង្គខាងក្នុង ជាជំងឺតំណពូជមួយ។ វាអាចបង្កការខូចខាតធ្ងន់ធ្ងរ​ដល់ សួត ប្រព័ន្ធរំលាយអាហារ និងសរីរាង្គផ្សេងៗនៅក្នុងរាងកាយ។ ជំងឺនេះប៉ះពាល់លើកោសិកា ដែលផលិតទឹករំអិល (ស្លេស្ម)​ ញើស និងទឹកអាស៊ីតក្រពះ។ នៅពេលមានបញ្ហានេះ ទឹករំអិលក្លាយជាស្អិតៗ និងក្រាស់ ខុសពីធម្មតា បង្កការស្ទះបំពង់ខ្យល់ ជាពិសេសនៅក្នុងសួត និងលំពែង។

 

រោគសញ្ញាទូទៅ៖

១. កើតមានជំងឺរលាកលំពែង ដដែលៗ

២. មានបញ្ហាបន្តពូជ

៣. កើតមានជំងឺរលាកសួត ដដែលៗ

៤. ញើសមានជាតិអំបិរ ខ្លាំងជាងធម្មតា

 

រោគសញ្ញាពាក់ព័ន្ធប្រព័ន្ធដង្ហើម៖

១. ក្អកជាប់រយៈពេលយូរ និងមានស្លេស្មក្រាស់ៗ

២. ដង្ហើមដង្ហក់

៣. មិនអាចអត់ធ្មត់ នឹងការហាត់ប្រាណ

៤. ឆ្លងមេរោគក្នុងសួត ដដែលៗ

៥. រលាកច្រមុះ ហៀរសំបោរ

៦. មានជំងឺរលាកឆ្អឹងស៊ីនីស ដដែលៗ

 

រោគសញ្ញាពាក់ព័ន្ធប្រព័ន្ធរំលាយអាហារ៖

១. លាមកមានក្លិនមិនល្អ និងមើលទៅរអិលៗ

២. ការឡើងទម្ងន់ និងការលូតលាស់មិនល្អ

៣​. ស្ទះពោះវៀន

៤. ទល់លាមកធ្ងន់ធ្ងរ

 

ការព្យាបាល៖

អ្នកគួរដឹងថា ជំងឺនេះមិនមានការព្យាបាលដាច់នោះទេ ប៉ុន្តែគេអាចទទួលការព្យាបាលថែទាំ ដើម្បីកាត់បន្ថយអាការៈបាន។

 

គោលបំណងនៃការវិធីព្យាបាល៖

១. ការពារ និងគ្រប់គ្រងការឆ្លងមេរោគក្នុងសួត

២. សម្អាត និងបន្ធូរស្លេស្មចេញពីក្នុងសួត

៣. ព្យាបាល និងកាពារបញ្ហាស្ទះពោះវៀន

៤. ទទួលទានអាហារូបត្ថម្ភគ្រប់គ្រាន់

 

វិធីព្យាបាល៖

១. ប្រើប្រាស់ថ្នាំវេជ្ជសាស្ត្រ (តាមការណែនាំពីវេជ្ជបណ្ឌិត)៖

  • ថ្នាំសម្រាប់ការវិវត្តសែន
  • ថ្នាំអង់ទីប្យូទិច សម្រាប់ព្យាបាល និងការពារមេរោគឆ្លងក្នុងសួត
  • ថ្នាំព្យាបាលបញ្ហារលាក
  • ថ្នាំសម្អាតស្លេស្ម
  • បំពង់ហឺតជំនួយដង្ហើម
  • ថ្នាំលេបជំនួយមុខងាររំលាយអាហារ
  • ថ្នាំព្យាបាលបញ្ហាទល់លាមក
  • ថ្នាំកាត់បន្ថយអាស៊ីត
  • ថ្នាំព្យាបាលជំងឺទឹកនោមផ្អែម ឬជំងឺ​ថ្លើម

២. វិធីសម្អាតបំពង់ដង្ហើម (ផ្ដល់ដោយអ្នកផ្ដល់សេវាសុខភាព)

៣. វិធីព្យាបាលសួត៖

  • ហាត់ប្រាណ
  • វិធីដកដង្ហើម
  • ទទួលទានរបបអាហារ ដែលជួយសួត
  • ទទួលការប្រឹក្សា និងសេវាថែទាំ

៤. វិធីវះកាត់ និងវិធីវេជ្ជសាស្ត្រ (តាមការណែនាំពីវេជ្ជបណ្ឌិត)៖

  • វះកាត់ច្រមុះ ឬឆ្អឹងច្រមុះ
  • វិធីផ្ដល់អុកស៊ីសែន (ដើម្បីជៀសវាងសម្ពាធឈាមខ្ពស់ ក្នុងសួត)
  • ប្រើបំពង់ដង្ហើម (នៅពេលប្រព័ន្ធដង្ហើមមានបញ្ហា នៅពេលគេង)
  • ប្រើបំពង់ផ្ដល់អាហារ (ប្រព័ន្ធរំលាយអាហារមានបញ្ហា)
  • វះកាត់ពោះវៀន
  • វះកាត់ផ្លាស់ប្ដូរសួត
  • វះកាត់ផ្លាស់ប្ដូរថ្លើម

 

វិធីបង្ការ៖

១. ដោយសារតែជំងឺនេះជាជំងឺតំណពូជ ដៃគូស្នេហាគួរធ្វើតេស្តសុខភាព ឬពិចារណាឲ្យបានស្បាស់ល្អ មុនសម្រេចយកបុត្រ។

២. ប្រសិនបើម្នាក់ក្នុងចំណោមគូស្នេហ៍ មានសាច់ញាតិដែលមានជំងឺនេះ គាត់គួរគិតពិចារណាធ្វើតេស្តសែន ដើម្បីធ្វើរោគវិនិច្ឆ័យ និងហានិភ័យដែលអាចប៉ះពាល់ដល់ទារក។

៣. ប្រសិនបើអ្នកមានផ្ទៃពោះ រួចរកឃើញថាទារកអាចប្រឈមនឹងជំងឺនេះ សូមជួបវេជ្ជបណ្ឌិតដើម្បីសិក្សាពីសុខភាព និងហានិភ័យរបស់ទារក។

 

ប្រភព៖ Mayo Clinic II https://www.mayoclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង