ដូចជាលោកអ្នកបានដឹង បញ្ហាខូចក្រលៀនរ៉ាំរ៉ៃ ឬជំងឺក្រលៀនរ៉ាំរ៉ៃ គឺជាបញ្ហាធ្ងន់ធ្ងរសំដៅលើការខូចខាតមុខងារក្រលៀនកម្រិតធ្ងន់។ ក្នុងកម្រិតធ្ងន់ធ្ងរ បញ្ហានេះ អាចធ្វើឲ្យកាកសំណល់រឹង និងរាវរុញច្រានមកលើរាងកាយវិញ ដំណើរការកាកសំណល់មិនប្រក្រតី និងបង្ករោគសញ្ញាផ្សេងៗទៅតាមដំណាក់កាល។
រោគសញ្ញាដំណាក់កាលដំបូង៖
១. ក្អួត ចង្អោរ
២. បាត់បង់ចំណង់អាហារ
៣. រមាស់
៤. ចុកទ្រូង
៥. សម្ពាធឈាមពិបាកគ្រប់គ្រង
៦. ស្រកទម្ងន់គ្មានមូលហេតុ
រោគសញ្ញាដំណាក់កាលបន្ទាប់៖
១. ស្ពឹកៗ
២. ឈឺរមួល
៣. ស្ពឹកដៃជើង
៤. ខ្សោយ អស់កម្លាំង
៥. ក្លិនមាត់មិនល្អ
៦. ស្បែកស្រអាប់ ឬស្លេកជាងធម្មតា
៧. ឈឺឆ្អឹង
៨. ស្រេកទឹកខ្លាំង
៩. ងាយចេញឈាម និងងាយមានស្នាមរបួស
១០. មានជំងឺគេងមិនលក់
១១. នោមច្រើន ឬនោមតិចខុសធម្មតា
១២. ត្អើក
១៣. ហើមប្រអប់ជើង និងកែងជើង
១៤. ខកខានរដូវ
១៥. ដង្ហើមខ្លី
រោគសញ្ញាដំណាក់ធ្ងន់ធ្ងរ៖
១. សម្ពាធឈាមខ្ពស់
២. ដក់ទឹកក្នុងសួត ឬទីតាំងផ្សេងៗ
៣. ខ្វះវីតាមីន D (ប៉ះពាល់សុខភាពឆ្អឹង)
៤. ខូចសរសៃប្រសាទ ដែលនាំឲ្យមានអាការៈញ័រ
មូលហេតុបង្កជំងឺក្រលៀនរ៉ាំរ៉ៃ៖
១. ជំងឺទឹកនោមផ្អែម
២. សម្ពាធឈាមខ្ពស់
៣. ខូចមុខងារក្រលៀន
៤. មានការឆ្លងមេរោគ ក្នុងក្រលៀន ជារឿយៗ
៥. រលាកប្រព័ន្ធតម្រងនោម
៦. មានជំងឺតម្រងនោមពីកំណើត
៧. ស្ទះបំពង់ទឹកនោម
៨. មានជំងឺអូតូអ៊ីម្យូន (Autoimmune Disorder)
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង