បន្ទាប់ពីជាសះស្បើយកូវីដ១៩ អាចមានរោគសញ្ញាក្អកស្ងួត

ការពារ​ប្រឆាំង ជំងឺ កូវីដ ១៩  |  Date: 2022-03-15

ជាធម្មតា ក្នុងរាងកាយមនុស្ស ក្អកជាសកម្មភាពរំញោច ដែលអាចជួយសម្អាតធូលី ទឹករំអិល (ស្លេស្ម) និងសារធាតុផ្សេងៗទៀត ដែលបង្កផលរំខានដល់​សួត និងបំពង់ដង្ហើមរបស់អ្នក។ នៅពេលអ្នកកើតមានជំងឺកូវីដ១៩ អ្នកនឹងមានរោគសញ្ញាក្អក។ នៅពេលជាសះស្បើយ រោគសញ្ញានេះ ក៏អាចនៅតែមាន លើមនុស្សមួយចំនួនផងដែរ។ សូមអានអត្ថបទនេះ ស្វែងយល់ពីរោគសញ្ញាក្អកស្ងួត បន្ទាប់ពីជាសះស្បើយកូវីដ១៩។

 

ហេតុអ្វីបានជាអ្នកនៅតែក្អកជាបន្តបន្ទាប់?

ដំបូង អ្នកគួរយល់ថា រាងកាយមនុស្សផលិតកំហាក ដែលមានមុខងារ ការពារសុខភាពរាងកាយ និងរក្សាប្រព័ន្ធដង្ហើម (សួត និងផ្លូវដង្ហើម) ឲ្យបានស្អាត និងទូលាយ។

វាជារោគសញ្ញាធម្មតា បន្ទាប់ពីអ្នកកើតកូវីដ១៩ ដែលទ្រូងរបស់អ្នក នៅមានស្លេស្មច្រើន ហើយការដកដង្ហើម អាចមានសំឡេងខ្លាំងជាធម្មតា និងដង្ហើមអាចមានចង្វាក់ខ្លីៗ។ ហេតុនេះហើយ អ្នកគួរសម្អាតសួត ឬសម្អាតស្លេស្មចេញពីសួត ឲ្យបានល្អ ដើម្បីជៀសវាងការឆ្លងមេរោគក្នុងទ្រូង ជារឿយៗ។

 

វិធីគ្រប់គ្រងក្អក៖

១. អនុវត្តវិធីដកដង្ហើម​៖ អនុវត្តចលនាដកដង្ហើមតាមច្រមុះ ដោយថ្នមៗ ស្ងាត់ៗ និងដកដង្ហើមចេញចូលដោយមានចលនាពោះ។ អនុវត្តបែបនេះ បន្តិចម្ដងៗ និងជារឿយៗ អ្នកនឹងឃើញពីលទ្ធផលប្រសើរ។

២. បិទមាត់ និងលេបទឹកមាត់

៣. ដកដង្ហើមចេញចូល​ថ្នមៗតាមមាត់ រហូតដល់អ្នកបាត់បង់អារម្មណ៍ចង់ក្អក

៤. ញ៉ាំទឹកឲ្យបានទៀងទាត់ (ទឹកត្រជាក់ ឬទឹកក្ដៅ)

៥. បៀម ឬញ៉ាំថ្នាំក្អក (ប្រភេទស្ករផ្អែមៗ ឬទឹកស៊ីរ៉ូ)

 

ប្រភព៖ Your COVID Recovery NHS II https://www.yourcovidrecovery.nhs.uk/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង