ប្រសិនបើគ្មានបញ្ហាគេងមិនលក់ អ្នកមិនគួរញ៉ាំថ្នាំងងុយគេងទេ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-03-14

ថ្នាំងងុយគេង ជាថ្នាំជំនួយដល់ដំណេក សម្រាប់អ្នកដែលមានបញ្ហាគេងមិនលក់ ឬមិនប្រក្រតី។ ដំណេក គឺជារឿងសំខាន់ ចាំបាច់ ដូចនេះ ប្រសិនបើអ្នកមាន​ជំងឺគេង មិនលក់ រ៉ាំរ៉ៃ ថ្នាំជំនួយ គឺជាដំណោះស្រាយសំខាន់មួយផងដែរ។ ប៉ុន្តែថ្នាំងងុយគេង មានច្រើនប្រភេទ ហើយនៅក្នុងថ្នាំងងុយគេង មានផ្ទុកសារធាតុច្រើនមុខ។​ អ្នកវិទ្យាសាស្ត្រ មិនណែនាំ​ឲ្យមនុស្សគ្រប់គ្នា ទទួលទានថ្នាំ​ងងុយ​គេង​នោះ​ទេ ប្រសិន​បើ​គ្មានបញ្ហាគេងមិនលក់​។

 

អ្នកវិទ្យសាស្ត្រជំនាញ​ផ្នែកដំណេក​នៃសកលវិទ្យាល័យ Harvard លោក Patrick Fuller បានឲ្យដឹងថា៖

១. មនុស្ស​មួយ​ចំនួន​ធំ ដែលទទួលទានថ្នាំជំនួយ​ដំណេក មិនត្រូវការថ្នាំទាំងនេះ ទាំងស្រុងនោះទេ។ ម្យ៉ាងទៀត ពួកគាត់គួរ​ព្យាយាម​ផ្ដាច់ថ្នាំទាំងនេះ។

២. ទោះបីជាអ្នកពិបាកគេង វាមិនប្រាកដថា អ្នកមានបញ្ហាគេងមិនលក់នោះទេ។ បន្ថែមទៀតនេះ ថ្នាំងងុយគេង ក៏មិនអាចជួយ​ឲ្យបញ្ហាគេងមិនលក់នេះ ជួបភាពប្រសើរនោះដែរ។

៣. ថ្នាំងងុយគេងទាំងនេះ ផ្ដល់ផលអវិជ្ជមានជាច្រើន រួមទាំង ការឈឺសាច់ដុំ និងបាត់បង់អង្គចងចាំ ផងដែរ។ លើសពីនេះ​ វាបង្កើតភាពញៀនដែលធ្វើឲ្យបញ្ហានៃការគេងមិនលក់ កាន់តែធ្ងន់ធ្ងរ៕

 

ប្រភព៖ Business Insider II https://www.insider.com/asia

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង