ក្រលៀនមានតួនាទីពិសេស ៥ ដែលអ្នកគួរដឹង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-03-12

ក្រលៀន គឺជាផ្នែកមួយនៃសារពាង្គកាយ ដែលមានសារៈសំខាន់ខ្លាំង ក្នុងការរក្សា​សុខភាពទូទៅ ឲ្យបានល្អ ប៉ុន្តែវាមិនបានទទួលការយកចិត្តទុកដាក់គ្រប់គ្រាន់នោះទេ។ មនុស្សភាគច្រើន ព្រួយបារម្ភពីក្រលៀន នៅពេលដែលក្រលៀន មានបញ្ហា ឬខូចទៅហើយ។ តើអ្នកដឹងទេថា ក្រលៀនមានតួនាទីអ្វីខ្លះ ក្នុងការជួយឲ្យរាងកាយដំណើរការបានប្រក្រតី?

 

តួនាទីរបស់ក្រលៀន៖

. បញ្ចេញកាកសំណល់ និងបរិមាណទឹក ដែលលើសតម្រូវការ (ទឹកនោម)

. គ្រប់គ្រងសម្ពាធឈាម

. បង្កើតកោសិកាឈាមក្រហម

. ជួយសុខភាពឆ្អឹង

. គ្រប់គ្រងកម្រិតអាស៊ីត PH

 

វិធីរក្សាក្រលៀន​ ឲ្យ​មាន​សុខ​ភាព​ល្អ​៖

. ធ្វើចលនាឲ្យបានច្រើន និងរក្សារាង Fit

. គ្រប់គ្រងជាតិស្ករ​ក្នុងឈាម

. តាមដានសម្ពាធឈាម

. តាមដានទម្ងន់ និងញ៉ាំរបបអាហារល្អ

. ញ៉ាំទឹកឲ្យបានច្រើន

. កុំជក់បារី

. កំណត់បរិមាណ នៃការទទួលទានថ្នាំវេជ្ជសាស្ត្រ (ថ្នាំបំបាត់ការឈឺចាប់ ជាដើម)

. ពិនិត្យមុខងារក្រលៀន ប្រសិនបើអ្នកជាក្រុម​មនុស្ស ប្រឈមនឹងហានិភ័យ

 

ប្រភព៖ National Kidney Foundation II https://www.kidney.org/ & Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង