មូលហេតុនាំឲ្យអ្នកគិតច្រើន និងដំណោះស្រាយ

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-03-12

យោងតាមការសិក្សា ៧៣% នៃមនុស្សពេញវ័យអាយុ ២៥ឆ្នាំ ទៅ ៣៥ឆ្នាំ កើតមានបញ្ហាគិតច្រើនរ៉ាំរ៉ៃ។ ខណៈពេលដូចគ្នានេះដែរ ៥២% នៃមនុស្សអាយុ ៤៥ឆ្នាំ ទៅ ៥៥ឆ្នាំ​ ក៏កើតបញ្ហានេះផងដែរ។ វាមិនមែនជាជំងឺផ្លូវចិត្តទេ ប៉ុន្តែបញ្ហាគិតច្រើនមានពាក់ព័ន្ធ​នឹងកត្តាជាច្រើន រួមទាំងបង្កផលវិបាកមួយចំនួន។ ស្វែងយល់ពីមូលហេតុ និងដំណោះស្រាយ នៃបញ្ហាគិតច្រើន នៅក្នុងអត្ថបទគន្លឹះសុខភាពនេះ។

 

កត្តាបង្កឲ្យគិតច្រើន៖

១. បាក់ទឹកចិត្ត

២. ជំងឺថប់អារម្មណ៍

៣. បញ្ហាញ៉ាំមិនប្រក្រតី

៤. ទទួលទានសារជាតិផ្សេងៗ មិនប្រក្រតី

៥. គិតអំពីបញ្ហាជីវិតច្រើន

 

វិធីបញ្ឈប់ការគិតច្រើន៖

១. ចេះទទួលស្គាល់ និងបដិសេធការគិតមួយចំនួន

២. ហ្វឹកហាត់ខួរក្បាល កុំឲ្យគិតច្រើន៖ ស្វែងរកសកម្មភាព ដែលជួយ​សម្អាតខួរក្បាលពីការគិត

៣. សមាធិ

៤. ឈប់ផ្ដោតលើការគិត បែរមកផ្ដោតលើរាងកាយ ឬរកវិធីអភិវឌ្ឍសុខភាពរាងកាយ

៥. កត់ត្រាសកម្មភាពប្រចាំថ្ងៃ ឬផែនការ៖ វាជួយឲ្យអ្នកបញ្ចេញគំនិត ទៅក្នុងសំណេរ។ បែបនេះ វាអាចការពារអ្នក​​ពីការសន្សំគំនិតច្រើនពេក

៦. ស្វែងរកបរិយាកាស​បែបធម្មជាតិ

 

 

ប្រភព៖ Forbes II https://www.forbes.com/health/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង