នៅពេលឈឺ អ្នកគួរទទួលទានកាហ្វេដែរ ឬទេ?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-03-11

ជាធម្មតា នៅពេលឈឺ អ្នកប្រហែលជាចង់ទទួលទានអាហារ ឬភេសជ្ជៈ ដែលអ្នកចូលចិត្ត ដើម្បីឲ្យអ្នកមានអារម្មណ៍ស្ងប់ ឬកក់ក្ដៅ។ ប៉ុន្តែសម្រាប់អ្នកចូលចិត្តផឹកកាហ្វេ តើអ្នកអាចផឹកកាហ្វេ បានដែរ ឬទេ ក្នុងពេលមានជំងឺ ឬមិនស្រួលខ្លួន? តោះមកស្វែងយល់ការពិតនេះ ទាំងអស់គ្នា!

 

១. បើសិនជាអ្នកអស់កម្លាំង ធីងធោង ឈឺក្បាល អ្នកអាចបរិភោគកាហ្វេបាន ព្រោះថា កាហ្វេអាចជួយអ្នកឲ្យមានកម្លាំងឡើងវិញ និងបាត់ធីងធោង។

២. ប្រសិនបើអ្នកឈឺពោះ ក្អួត រាករូស គ្រុនក្តៅ ផ្តាសាយ ឬ​ពុលអាហារ អ្នកមិនត្រូវបរិភោគកាហ្វេឡើយ។ ព្រោះថា កាហ្វេអាចធ្វើឲ្យអ្នកខ្សោះជាតិទឹក នៅក្នុងខ្លួន ដែលអាចធ្វើឲ្យកាន់តែធ្ងន់ធ្ងរថែមទៀត។

៣. ប្រសិនបើអ្នក មានជំងឺក្រពះ ដំបៅក្រពះ ឈឺពោះវៀន អ្នកមិនត្រូវទទួលទានកាហ្វេឡើយ។ កាហ្វេ មានជាតិអាស៊ីត ដែលអាចធ្វើឲ្យជំងឺទាំងនេះ កាន់តែពិបាក។

៤. កាហ្វេ អាចមានប្រតិកម្មជាមួយថ្នាំ​មួយចំនួន ដែល​ធ្វើឲ្យហានិភ័យ ជារឿងមិនអាចជៀសផុត។​ ហេតុនេះ ប្រសិនបើអ្នកលេបថ្នាំអ្វីមួយ អ្នកគួរមានការប្រុងប្រយ័ត្ន ក្នុងការទទួលទានកាហ្វេ។ អ្នកអាចសួរនាំវេជ្ជបណ្ឌិត មុនទទួលទាន។

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង