វីតាមីនទាំង ៥ ​ដែល​ត្រូវ​ទទួល​ទាន ​ប្រសិន​បើ​អ្នក​មាន​ជំងឺ​កូវីដ-១៩

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-02-25

 

​របបអាហារ និងអាហារូបត្ថម្ភ អាចជួយទ្រទ្រង់សុខភាព និងប្រព័ន្ធភាពស៊ាំរបស់អ្នក អំឡុងពេលអ្នកមានវិជ្ជមានកូវីដ-១៩ ជាពិសេសប្រសិនបើអ្នកទទួលទានអាហារ ដែលមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាក វាអាចជួយព្យាបាលអ្នក​ពីការវ៉ៃលុកពីវីរុសកូវីដ-១៩។ វីរុសនេះ បានជះឥទ្ធិពលអវិជ្ជមានដល់ស្ថានភាពសុខភាពរបស់អ្នក ព្រោះវាបន្ថយចំណង់អាហារ និង​អាហារូបត្ថម្ភពីខ្លួនអ្នក។

 

ការបរិភោគបានត្រឹមត្រូវ និងគ្រប់គ្រាន់ នឹងជួយពង្រឹង​ប្រព័ន្ធភាពស៊ាំរបស់អ្នក។ អត្ថបទនេះ នឹងបង្ហាញលោកអ្នកអំពី​សារធាតុចិញ្ចឹមសំខាន់ៗ និង​អាហារូបត្ថម្ភ ដែលអាចមានប្រយោជន៍ សម្រាប់អ្នកដែលមាន​ជំងឺកូវីដ-១៩ ឬកំពុងជាសះស្បើយពីជំងឺនេះ។

 

. វីតាមីន D អាច​ជួយ​ការពារ​សួត​របស់​អ្នក​អំឡុង​ពេល​អ្នក​ឆ្លង​មេរោគ​កូរ៉ូ​ណា ឬកូវីដ​។ មិនតែប៉ុណ្ណោះ អាហារ ដែលសម្បូរដោយវីតាមីន D ដើរតួយ៉ាងសំខាន់ ក្នុង​ព្យាបាលជាលិកា ដែលខូច​ខាត នៅក្នុងសួត។ អាហារ ដែលមានផ្ទុកវីតាមីន D មានដូចជា ត្រីមានជាតិ​ខ្លាញ់ ត្រីសាម៉ុង ត្រីសាឌីន សាច់​ក្រហម ថ្លើម ស៊ុត និង​គ្រាប់​ធញ្ញជាតិ។

 

. ​វីតាមីន A៖ វីតាមីន A គឺជាសារធាតុ carotenoid ដែលអាចជួយផ្តល់ការការពារដ៏មានឥទ្ធិពលប្រឆាំងនឹងការឆ្លងមេរោគ រួមទាំង កូវីដ-១៩ ផងដែរ។ ប្រភពអាហារ រួមមាន ថ្លើម បន្លែស្លឹកបៃតងខ្មៅ និងបន្លែ ដែលមានសារធាតុពណ៌ដូចជាដំឡូងផ្អែម និងការ៉ុត។

. ស័ង្កសី៖ ស័ង្កសី គឺជាសារធាតុរ៉ែដ៏សំខាន់ ដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក ដែលអាចផ្តល់អត្ថប្រយោជន៍ដល់អ្នកដែលមានជំងឺកូវីដ-១៩។ ប្រភពអាហារសម្បូរដោយវីតាមីននេះ រួមមាន សាច់គោ គ្រាប់ស្វាយចន្ទី សូកូឡាខ្មៅ និងគ្រាប់ល្ពៅ។

. Omega-3 ត្រូវបានគេស្គាល់ថា មាន​អត្ថប្រយោជន៍ដល់សុខភាព ព្រោះវាអាចប្រឆាំងនឹងការរលាក ហើយអាចជួយព្យាបាលជំងឺកូវីដ-១៩ បានថែមទៀតផង។ អាហារសម្បូរ អូមេហ្គា​៣ រួមមាន ត្រីសាម៉ុង ត្រីសាឌីន និងគ្រាប់ជី។

. វីតាមីន C វីតាមីន C គឺជាវីតាមីនប្រឆាំងអុកស៊ីតកម្ម ដែលមានប្រព័ន្ធការពារដល់សុខភាព និងត្រូវបានគេស្គាល់ថា កាត់បន្ថយហានិភ័យនៃជំងឺរលាកសួត។ សារធាតុចិញ្ចឹមនេះ អាច​ជួយព្យាបាលជំងកូវីដ-១៩បាន។ វីតាមីនC មានផ្ទុកនៅក្នុង ផ្លែត្របែក ផ្លែគីវី ខាត់ណាផា្ក ប៉េងប៉ោះ ដំឡូង ម្រេចក្រហម និងផ្លែល្ហុង៕

ប្រភព៖Healthline: https://www.healthline.com/nutrition/what-to-eat-with-covid?utm_source=facebook&utm_medium=social&utm_campaign=owned&utm_term=covid&utm_content=2022-02-21&fbclid=IwAR2FkjOkKaOKQn-1ZdKmogI20F6-4LdcZa44mO2XQ-LwIDv5uMakQDa7nlc#4.-Omega-3-fatty-acids

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង