ទីតាំងលើរាងកាយ ដែលអ្នកគួរសម្អាត ឲ្យបានទៀងទាត់

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-02-20

រក្សាអនាម័យល្អ ជួយឲ្យអ្នកមានសុខភាពល្អ និងជៀសវាងពីជំងឺ ឬអាការៈផ្សេងៗ។ ប៉ុន្តែមានតំបន់មួយចំនួន លើរាងកាយ ដែលអ្នកប្រហែលជា មិនបានយកចិត្តទុកដាក់ ឬក៏មិនបានដឹង និងមិនបានសម្អាតគ្រប់គ្រាន់នោះទេ។ តើ​​តំបន់ទាំងនោះ មាន​អ្វីខ្លះ?

១. ស្បែកក្បាល៖ សម្អាតស្បែកក្បាល ដើម្បី​ជម្រុះកោសិកាស្បែកងាប់ៗ ជៀសវាងអង្កែ រមាស់ និងក្រហម។

២. ខ្នង៖ ដុសសម្អាតខ្នង ដើម្បីជៀសវាងការឆ្លងមេរោគ លើស្បែក និងឆ្លងមេរោគលើជាលិកាទន់។

៣. ផ្នែកក្រោមក្រចក៖ សម្អាតបាក់តេរី និងកម្ទេចកម្ទីផ្សេងៗ ដើម្បីកុំឲ្យបាក់តេរីលូតលាស់។

៤. ផ្នែកក្រោយត្រចៀក៖ វា​ជា​ទីតាំង ដែលបាក់តេរី ចំនួន ៣ប្រភេទ អាចលាក់ខ្លួន។​ បើមិនសម្អាតបានល្អ វានឹងបង្កក្លិនមិនល្អ។

៥. បាតជើង និងគែមជើង៖ វាជាទីតាំងលាក់ខ្លួនរបស់​មេរោគ ២ប្រភេទ។

៦. ផ្ចិត៖ វាជាតំបន់ដែលក្ដៅ ខូង និងក្រហែង ងាយស្រួលឲ្យបាក់តេរី តោងនៅខ្លាំង។

៧. អណ្ដាត៖ អណ្ដាតមានសណ្ឋានគ្រើមៗ និងពកៗ ដូចនេះ វាមិនចម្លែកនោះទេ ដែលបាក់តេរីងាយតោង។​ វាអាចបង្កក្លិនមាត់មិនល្អ ក៏ដូចជា ខូចធ្មេញផងដែរ។

៨. កញ្ចឹងក៖ កញ្ចឹងក មានភាពក្ដៅ និងសើម ជាពិសេសប្រសិនបើអ្នក​មានសក់វែងបិទបាំង វាងាយ សម្រាប់មេរោគ និងបាក់តេរីទំនៅ។

៩. ក្រលៀន (ជិតប្រដាប់ភេទ)៖ ផ្នែកនេះ អាចផ្ទុកនូវបាក់តេរីគ្រោះថ្នាក់ ជាច្រើន ដែលអាចនាំឲ្យមាន​ការដុំរោមចូលក្នុងស្បែក ក្លិនមិនល្អ និងឆ្លងរោគ។

១០. កែងដៃ និងផ្នត់ដៃ៖ ប្រសិនបើអ្នកមានកែងដៃ ឬផ្នត់ដៃស្ងួត វាអាចងាយស្រួល សម្រាប់មេរោគ ទំនៅ និងឆ្លងមេរោគនៅលើស្បែក និងជាលិកាទន់ផងដែរ៕

 

ប្រភព៖ The Healthy II https://www.thehealthy.com/ ​​​​​​​

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង