ការចង់បានសាច់ដុំស្អាត គឺជារឿងមួយដែលមនុស្សប្រុស និងស្ត្រីជាច្រើនប្រាថ្នា។ ប៉ុន្តែវាមិនមែនងាយស្រួលក្នុងការទទួលបាននោះទេ។ មនុស្សមួយចំនួន ព្យាយាមរក្សារបបអាហារល្អ ខ្លះទៅហាត់ប្រាណនៅក្លឹប ហើយខ្លះទៀតលេងកីឡាជាប្រចាំ ដើម្បីបានសាច់ដុំមាំមួន។ ប៉ុន្តែតើអ្នកដឹងទេ? សម្រាប់អ្នកហាត់ប្រាណ យកសាច់ដុំមួយចំនួន អ្នកគួរជៀសវាងទម្លាប់ ៥យ៉ាង ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពសាច់ដុំ៖
១. គេងមិនគ្រប់៖ ប៉ះពាល់អារម្មណ៍ បង្កអារម្មណ៍រំខាន ស្ត្រេស និងបាក់ទឹកចិត្ត និងបង្កការអស់កម្លាំង ឡើងទម្ងន់ និងអតុល្យភាពនៃអ័រម៉ូនស្ត្រេស ជាដើម
២. លើកទម្ងន់ធ្ងន់ពេក៖ វាអាចធ្វើឲ្យឈឺសាច់ដុំ បាក់កម្លាំង បាត់បង់សាច់ដុំ និងរបួស
៣. អាហារូបត្ថម្ភខ្សោយ៖ អ្នកត្រូវការអាហារដែលមាន សារធាតុចិញ្ចឹមគ្រប់គ្រាន់ ដើម្បីឲ្យរាងកាយ និងមុខងាររាងកាយ ដំណើរការ និងវិវត្តបានល្អ
៤. អនុវត្តវិធីហាត់ប្រាណ មិនត្រឹមត្រូវ៖ ការហាត់ប្រាណតាមវិធីត្រឹមត្រូវ ជួយឲ្យរាងកាយលូតលាស់បាន សមប្រកប និងគេចផុតពីរបួសផ្សេងៗ
៥. ហាត់ប្រាណស្ទីលដដែលៗ៖ ការហាត់ប្រាណក្បាច់ដដែលៗ រយៈពេលយូរ នឹងបង្កការលូតលាស់សាច់ដុំយឺត ឬសាច់ដុំធ្លាក់ខ្សោយជាដើម
ប្រភព៖ Aaptiv II https://aaptiv.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង