អាហារ ដែលអ្នកជំងឺរលាកឆ្អឹងស៊ីនីស ត្រូវតែជៀសវាង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-02-19

ជំងឺរលាកឆ្អឹងស៊ីនីស គឺជាជំងឺរលាក ឬហើមឆ្អឹងស៊ីនីស ដែលជាផ្អែកមួយនៃច្រមុះ។ ជំងឺនេះ ជា​ទូទៅ នៅសហរដ្ឋអាមេរិក កើតឡើងលើមនុស្សប្រមាណ ២៩លាននាក់។ ប្រសិនបើអ្នកមានជំងឺរលាកឆ្អឹងស៊ីនីស អ្នកគួរតមអាហារមួយចំនួន ដែលជាប្រភេទអាហារបង្កឲ្យជំងឺនេះ កាន់តែធ្ងន់ធ្ងរ។

 

ដំបូងអ្នកគួរស្វែងយល់ពី​រោគសញ្ញាជំងឺរលាកឆ្អឹងស៊ីនីស៖

១. ស្ទះរន្ធច្រមុះ

២. ហើមច្រមុះ

៣. ហៀរសំបោរ

៤. ឈឺ និងមានអារម្មណ៍តានតឹង

៥. ពិបាកដកដង្ហើម

 

មូលហេតុបង្ក​ជំងឺរលាកឆ្អឹងស៊ីនីស៖

១. គ្រុនផ្ដាសាយ​ធម្មតា

២. ឆ្លងមេរោគ

៣. អាលែកហ្ស៊ី តាមរដូវ

៤. ដុះសាច់ច្រមុះ

៥. វៀចខ្ទង់ច្រមុះ

៦. ស្រូបផ្សែងបារី

 

អាហារ ដែលត្រូវជៀសវាង៖

១.​ អាហារប្រភេទទឹកដោះគោ (Dairy)

២. អាហារ ដែលមាន​ជាតិស្ករខ្ពស់

៣. អាហារ ដែលមាន​អ៊ីស្តាមីន​ខ្ពស់៖ សាច់កែច្នៃ ត្រីអាំង ត្រីផ្អាប់ ទឹកត្រី ប៉េងប៉ោះ ផ្លែប៊័រ ផ្លែត្រប់ ឈីសសល់យូរ សូកូឡា គីមឈី យ៉ាអ៊ួ ទឹកខ្មេះ កូមប៊ូឆា និងជាតិអាល់​កុល។

៤. ប្រភេទអាហារ ដែលមាន​សារជាតិ Salicylates ខ្ពស់៖ គ្រាប់សណ្ដែកខៀវ និងសណ្ដែកសៀង ផ្កាខាត់ណា ជ្រក់បន្លែ ស្ត្រប​ប៊ែរី​ ឪឡឹក ព្រូន ធញ្ញជាតិ ពោត និងគ្រឿងទេសហឹរៗ ឆួលៗ៕

 

ប្រភេទ៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង