អាហារ ដែលអ្នកជំងឺគាំងបេះដូង គួរចៀសវាង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-02-10

របបអាហារ មានឥទ្ធិពលលើរាងកាយរបស់អ្នក រួមទាំងបេះដូងរបស់អ្នក។ អ្នកជំងឺ ដែលធ្លាប់មានបញ្ហាគាំងបេះដូង ត្រូវបានក្រុមគ្រូពេទ្យ ណែនាំយ៉ាងហ្មត់ចត់បំផុត ទាក់ទងនឹងរបបអាហារ ដើម្បីចៀសវាងការគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ជាដើម។

 

ការផ្លាស់ប្តូរទម្លាប់នៃការញ៉ាំ អាចជួយកាត់បន្ថយហានិភ័យនៃការគាំងបេះដូង និងបញ្ហាផ្សេងៗទៀត ដែលអាចកើតមាន។ ដូច្នេះអ្នកជំងឺគាំងបេះដូង គួរចៀសវាងអាហារ ខាងក្រោមនេះ៖  

១. អាហារវេចខ្ចប់ (Fast food)

២. អាហារ​ចៀន

៣. អាហារដាក់ប្រអប់

៤. អាហារកំប៉ុង (បន្លែ និងសណ្តែក គឺជាករណីលើកលែង ដរាបណា មិនមានអំបិលបន្ថែម)

៥. ស្ករគ្រាប់

៦. អាហារកក និងកែច្នៃ

៧. នំខូគី និងនំខេក

៨. ការ៉េម

៩. គ្រឿងបន្ថែម ដូចជា mayonnaise និង ketchup

១០. សាច់ក្រហម (អាចបរិភោគបាន ក្នុងបរិមាណ​មានកំណត់)

១១. គ្រឿងស្រវឹង

១២. ប្រេងបន្លែ ដែលមានអ៊ីដ្រូសែន

១៣. សាច់

១៤. ភីហ្សា ប៊ឺហ្គឺ និង​ហត​ដក

 

ប្រភព៖ https://www.healthline.com/health/heart-health/food-eat-avoid

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង