ការពុលជាតិបារត គឺជាអាការៈប្រតិកម្ម ពុលចាញ់នឹងជាតិបារត ដែលអ្នកទទួលទាន ហើយវាអាចបង្កហានិភ័យដល់ខួរក្បាលផងដែរ។ កុមារ និងទារកក្នុងពោះ (មិនទាន់សម្រាល) ជាក្រុមមនុស្ស ដែលមានហានិភ័យខ្ពស់ ក្នុងការពុលបារត។ គ្រប់អាហារ ដែលអ្នកទទួលទានសព្វថ្ងៃ សុទ្ធសឹងតែមានផ្ទុកជាតិបារតតិចតួច ប៉ុន្តែបរិស្ថាន និងគ្រឿងសមុទ្រជាប្រភពសម្បូរបែបនៃសារធាតុនេះ។
រោគសញ្ញានៃការពុលជាតិបារត៖
១. ថប់អារម្មណ៍
២. បាក់ទឹកចិត្ត
៣. អារម្មណ៍រំខាន
៤. បញ្ហាចងចាំ
៥. ស្ពឹក ញ័រ
៦. មានបញ្ហាភ័យខ្លាច ក្នុងមជ្ឈដ្ឋានសង្គម
៧. ពិបាកក្នុងការស្ដាប់ និងនិយាយ
៨. ខ្វះការប្រមូលផ្ដុំអារម្មណ៍
៩. ខ្សោយសាច់ដុំ
១០. សរសៃប្រសាទនៅដៃ និងមុខ ត្រូវបានបាត់បង់
១១. ចលនាដើរមិនប្រក្រតី
១២. គំហើញខុសធម្មតា
មូលហេតុបង្ក៖
១. ទទួលទានត្រី និងគ្រឿងសមុទ្រ ដែលមានជាតិបារតខ្ពស់៖
២. ការបែកបំពង់ទែម៉ូម៉ែត្រ
៣. ការដាក់ធ្មេញទឹកប្រាក់
៤. គ្រឿងអលង្ការមួយចំនួន
៥. ការប៉ះពាល់មាស ឬរ៉ែមាស
៦. ផលិតផលថែរក្សាស្បែក
៧. ការប្រឈមនឹងខ្យល់ពុល
៨. ការបែកអំពូល CFL
គ្មានការព្យាបាលបញ្ហាពុលជាតិបារតនោះទេ ប៉ុន្តែអ្នកអាចកាត់បន្ថយ ការប្រឈមនឹងជាតិបារត ឬប្រភពរបស់វា។ ប្រសិនបើអ្នកត្រូវការជំនួយ អ្នកគួរពិភាក្សាជាមួយគ្រូពេទ្យជំនាញ៕
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង