បាត់បង់រសជាតិ គួរធ្វើបែបណា?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-02-02

តើអ្នកធ្លាប់​ជួប​ប្រទះបញ្ហា បាត់បង់រសជាតិដែរ​ទេ? ភ្លក់ ឬញ៉ាំ មិនដឹងរសជាតិ​ផ្អែមមុត ឬរសជាតិអ្វីសោះ? ការចុះខ្សោយ ឬបាត់បង់សមត្ថភាពសម្គាល់​រសជាតិ អាចមានទំនាក់ទំនងនឹងបញ្ហាច្រើន ជាពិសេសបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ។ អានអត្ថបទនេះ ដើម្បីស្វែងយល់ពីមូលហេតុ វិធីព្យាបាល និង​វិធី​បង្ការ។

 

មូលហេតុបង្ក៖

. រោគសញ្ញា Ageusia៖ រោគសញ្ញាកម្រ ដែលបង្កការបាត់បង់រសជាតិ។ វាកើតមានលើ ៣% នៃមនុស្សទាំងអស់ ដែលប្រឈមនឹងការបាត់បង់រសជាតិ។

. រោគសញ្ញា Dysgeusia៖ រោគសញ្ញាមួយ ដែលធ្វើឲ្យ​មនុស្សមានរសជាតិមួយ​ជាប់​ក្នុ​ងមាត់ និង​មិនអាចកំណត់​រសជាតិដទៃ។ រសជាតិមួយនោះ អាចជារសជាតិ​បែប​ស្អុយ ជូរ ចត់ ប្រៃ ឬដូចដែក។

. រោគសញ្ញា Hypogeusia៖ រោគសញ្ញា ដែលធ្វើឲ្យ​មនុស្សម្នាក់ បាត់បង់ការសម្គាល់រសជាតិអ្វីមួយ មិនទាំងស្រុង។ គេអាចពិបាកសម្គាល់រសជាតិ​ ល្វីង ប្រៃ ជូរ ឬផ្អែម។

. ផ្ដាសាយ

. កូវីដ១៩

. ឆ្លងមេរោគក្នុងច្រមុះ

. ឆ្លងមេរោគក្នុងត្រចៀក

. គ្មានអនាម័យ ឬមានបញ្ហាមាត់ធ្មេញ

. ប្រឈមនឹងសារជាតិគីមី ដូចជាថ្នាំសម្លាប់សត្វល្អិតជាដើម

១០. ការវះកាត់មាត់ បំពង់ក ច្រមុះ ឬត្រចៀក

១១. របួសក្បាល

១២. ទទួលការព្យាបាលបែបវិទ្យុកម្ម (ព្យាបាលមហារីក)

១៣. អាយុកាន់តែច្រើន

១៤. ជក់បារី

១៥. ការលូតលាស់រន្ធច្រមុះ

១៦. ជំងឺអាល់ហ្សៃមឺរ ឬជំងឺផាកឃីនសុន

១៧. ថ្នាំវេជ្ជសាស្ត្រ៖ ថ្នាំសម្លាប់មេរោគ ថ្នាំអង់ទីអ៊ីស្តាមីន ថ្នាំគីមី សម្រាប់ព្យាបាលជំងឺ ។ល។

 

វិធីព្យាបាល៖

. ស្វែករកជំងឺ​ ឬអាការៈ ដែលជាមូលហេតុបង្ក និងធ្វើការព្យាបាល

. ផ្ដាច់បារី

. បង្កើនអនាម័យមាត់ធ្មេញ

. ប្រើថ្នាំអង់ទីអ៊ីស្តាមីន ឬម៉ាស៊ីនចំហាយទឹក ដើម្បីកាត់បន្ថយការរលាកច្រមុះ

 

វិធីបង្ការ៖

. ញ៉ាំឲ្យបានល្អ និងផឹកទឹកគ្រប់គ្រាន់

. សម្រាកឲ្យបានគ្រប់គ្រាន់

. អនុវត្តទម្លាប់លាងសម្អាតដៃ

. បិទបាំងមុខ នៅពេលចេញក្រៅ

. គ្រប់គ្រងស្ត្រេស

 

ប្រភព៖ Medical News Today II https://www.medicalnewstoday.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង