ក្អក ចេញឈាម

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-02-02

ក្អកចេញឈាម អាចមានមូលហេតុច្រើន ហើយវាបង្ហាញពីអាការៈសុខភាពធ្ងន់ធ្ងរ ដែលអ្នកគួរធ្វើការពិនិត្យ​​ឲ្យបានល្អ។ ឈាម ដែលចេញមក ជាធម្មតា ចេញមកពីសួត ឬក្រពះ។​ លោកអ្នកគួរពិនិត្យសុខភាព ឬជួបគ្រូពេទ្យជំនាញ ប្រសិនបើមានបញ្ហានេះ។

 

មូលហេតុនៃការក្អកធ្លាក់ឈាម៖

. ក្អករ៉ាំរ៉ៃ ឬធ្ងន់ធ្ងរ

. ឆ្លងមេរោគក្នុងសួត ឬបំពង់ខ្យល់ (ឆ្លងមេរោគក្នុងទ្រូង រលាកសួត ឬរលាកទង​​សួត)

. បញ្ហាបំពង់ខ្យល់ ដែលធ្វើឲ្យវារីកធំ និងបង្កើតទឹករំអិលច្រើនជាងមុន

. ជំងឺរបេង

. ប្រើគ្រឿងញៀន

. សួតអាប់សែ

. កកឈាម

. មហារីកសួត

 

ប្រភព៖ NHS II https://www.nhs.uk/ & Mayo Clinic II https://www.mayoclinic.org/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង