ការញៀន នឹងការបំពេញចំណង់កាមខ្លួនឯង

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2022-01-21

ការបំពេញ​ចំណង់កាម ជាការសម្រេចកាមដោយខ្លួនឯង គ្មានការចូលរួមពីដៃគូ។ ប៉ុន្តែនៅពេលអ្នកបំពេញកាមច្រើនពេក ឬងប់ងល់​ពេក វាជាភាពមិនប្រក្រតី​មួយ​។ គេមិនកំណត់បញ្ហានេះ ជាបញ្ហាផ្លូវចិត្តនោះទេ ប៉ុន្តែវាជាអាកប្បកិរិយា​ផ្លូវភេទងប់​ងល់​មិន​ប្រក្រតី ដែល​អាច​នាំ​មកនូវផលលំបាក​ជា​ច្រើន។

 

ទាំង​នេះ ជារោគសញ្ញានៃ​ការញៀន​នឹងការបំពេញចំណង់​កាមខ្លួនឯង៖

១. ធ្វើវា ដោយប្រើរយៈពេលយូរ និង​ថាមពល​ច្រើន

២. ជីវិត​គ្រួសារ ការងារ និងផ្ទាល់ខ្លួន ទទួលផលប៉ះពាល់ពី​​សកម្មភាព​នេះ

៣. អ្នកអាចនឹងចូលរួមការប្រជុំយឺត បោះបង់ព្រឹត្តិការណ៍សំខាន់ៗ និងការណាត់ជួបក្នុងសង្គម ដើម្បីបំពេញចំណង់របស់ខ្លួន

៤. អ្នកធ្វើវា ទោះបីជាអ្នក​នៅ​ក្រៅ​ផ្ទះ​ក៏​ដោយ

៥. អ្នកធ្វើវា ទោះបីជាអ្នកគ្មានអារម្មណ៍សម្រើបក៏ដោយ

៦. អ្នក​ធ្វើ​វា នៅពេលអ្នកមានអារម្មណ៍អវិជ្ជមាន៖ ខឹង ថប់អារម្មណ៍ ស្ត្រេស ឬពិបាកចិត្ត

៧. អ្នកពិបាកក្នុងការឈប់គិត ពីសកម្មភាពនេះ

 

មូលហេតុបង្ក៖

១. ស្ត្រេស ឬប្រែប្រួលអារម្មណ៍

២. អាចមកពីអតុល្យភាពជាតិគីមី ក្នុងខួរក្បាល

៣. អាចមកពីជំងឺផាកឃីនសុន

៤. អ្នកមានការញៀននឹងទម្លាប់អ្វីមួយ ងប់ងល់

 

វិធីព្យាបាល៖

១. ដាក់​ចិត្ត​​ជំនះ ផ្ដាច់ទម្លាប់ដោយខ្លួនឯង

២. ទទួលការព្យាបាលពីអ្នកជំនាញ ជាពិសេស​តាមរយៈ​ការនិយាយប្រឹក្សា

៣. ស្វែងរក​ក្រុម​គាំទ្រ

៤. ទទួល​ថ្នាំវេជ្ជសាស្ត្រ៖ ថ្នាំព្យាបាលបាក់ទឹកចិត្ត ថ្នាំព្យាបាលបាយប៉ូឡា (Bipolar) ឬថ្នាំព្យាបាលថប់អាមរ្មណ៍

 

ប្រសិនបើអ្នកមិនព្យាបាល​បញ្ហា​នេះ វា​អាច​កាន់តែ​រ៉ាំរ៉ៃ ហើយ​អ្នកអាចប្រឈម​នឹង៖

១. សម្ពាធក្នុងទំនាក់ទំនងដៃគូ

២. បញ្ហា​ផ្លូវ​ចិត្ត ​

៣. ការ​​បាត់​បង់​ចំ​ណង់​​ផ្លូវភេទ

៤. ការ​បាត់​បង់​ទំនុក​ចិត្ត​លើ​ខ្លួនឯង ជាដើម​៕

 

ប្រភព៖ Healthline II https://www.healthline.com/