ធ្វើជាម៉ាក់ប៉ាគេដំបូង ប្រាកដជាបទពិសោធន៍ថ្មីមួយ ហើយអ្នកប្រហែលជាមានសំណួរជាច្រើន ដែលត្រូវការចម្លើយ។ តើអ្នកដឹងគ្រប់សព្វ ឬនៅ ចាប់ពីការបំបៅដោះកូន ការសម្អាតកូន ការងូតទឹក និងការដូរខោទឹកនោមកូន ជាដើម?
ទាំងនេះ ជាគន្លឹះខ្លីៗ សម្រាប់អ្នកមានកូនដំបូង ត្រូវស្វែងយល់ពីការមើលថែទារក៖
១. យល់ពីការថែទាំទារកទូទៅ៖
២. បំបៅដោះទារក ឲ្យបានញឹកញាប់ តាមដែលអ្នកចង់
៣. សម្អាតទារក៖ សម្អាតមុខ ក ដៃ និងគូទទារក នៅពេលទារកភ្ញាក់ ឬមិនកិកកកុក។ ប្រើទឹកក្ដៅឧណ្ណៗ មានកន្សែងក្រណាត់ទន់ ខោទឹកនោមថ្មី និងខោរអាវថ្មី។
៤. ប្ដូរខោទឹកនោម៖ ទារកត្រូវការខោរទឹកនោមថ្មីញឹកញាប់។ កុំទុកឲ្យវានៅសើម និងកខ្វក់យូរពេក។
៥. លួងទារកថ្នមៗ នៅពេលទារកយំ
៦. ទារកតូច អាចនឹងគេងត្រឹមតែ ២ ទៅ ៣ម៉ោងម្ដងប៉ុណ្ណោះ ក្នុង ១យប់
៧. ប្រសិនបើមើលមិនដឹងពីរោគសញ្ញានៃជំងឺ អ្នកអាចនាំកូនទៅពិនិត្យសុខភាព ប្រសិនបើគិតថា កូនខុសធម្មតា។
ប្រភព៖ NHS II https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង