តើអ្នកធ្លាប់តឹងណែន ចង្អៀតក្នុងបំពង់កដែរ ឬទេ? ដឹងទេថា វាបណ្ដាលមកពីអ្វី? តើបំពង់ករបស់អ្នកឆ្លងមេរោគ អាលែកហ្ស៊ី ឬអ្នកមានបញ្ហាសុខភាព?
ការតឹងណែនបំពង់ក នាំឲ្យអ្នកមានអារម្មណ៍ ដូចខាងក្រោម៖
១. ហើមបំពង់ក
២. មានដុំសាច់ក្នុងបំពង់ក
៣. មានអ្វីរឹតបន្តឹងក
៤. បំពង់កទន់ និងឈឺ
៥. មានអ្វីស្ទះ មិនអាចដកដង្ហើម ឬលេបចូលបាន
មូលហេតុ៖
១. ក្រហាយ ឬឆ្អល់ទ្រូង
២. ឆ្លងមេរោគ ដូចជា រលាកសាច់បំពង់ក និងឈឺបំពង់ក។ល។
៣. ប្រតិកម្មទៅនឹងសណ្ដែកដី លម្អង វត្ថុអ្វីមួយរឹង ឬទន់ អាហារ ថ្នាំវេជ្ជសាស្ត្រ និងសត្វទិច ឬខាំ
៤. ជំងឺថប់អារម្មណ៍
៥. ក្រពេញទីរ៉ូអ៊ីតរីកធំ
វិធីព្យាបាល៖
១. ព្យាបាលអាការៈក្រហាយ ឬឆ្អល់ទ្រូង
២. សម្លាប់មេរោគឆ្លង ដែលបង្កអាការៈណែនបំពង់ក៖ ប្រើថ្នាំអង់ទីប៊ីយោទិច សម្រាកថែខ្លួនឲ្យរាងកាយមានសុខភាពល្អ លាងដៃ ឬនៅឲ្យឆ្ងាយពីអ្នក ដែលមានជំងឺ
៣. ព្យាបាលអាលែកហ្ស៊ី ដោយថ្នាំវេជ្ជសាស្ត្រ ឬវិធីព្យាបាលវេជ្ជសាស្ត្រ
៤. ព្យាបាលជំងឺថប់អារម្មណ៍ ដោយថ្នាំវេជ្ជសាស្ត្រ ការពិគ្រោះយោបល់ សមាធិ ឬយោហ្កា
៥. ព្យាបាលបញ្ហារីកក្រពេញទីរ៉ូអ៊ីត ដោយការវះកាត់ ឬវិធីវិទ្យុកម្ម
ប្រភព៖ Healthline II https://www.healthline.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង