រោគសញ្ញាទាំងនេះ ប្រាប់ថា សារជាតិគីមី ក្នុងខួរក្បាលរបស់អ្នក មានបញ្ហា

ការពារ​ប្រឆាំង ជំងឺ កូវីដ ១៩  |  Date: 2022-01-07

អតុល្យភាព ក្នុងខួរក្បាល កើតឡើងនៅពេលខួរក្បាល មានជាតិគីមី​ហួសបរិមាណ ឬមិនគ្រប់គ្រាន់។ ជាតិគីមីនេះ មាននាទីសំខាន់ សម្រាប់មុខងារ​ប្រព័ន្ធប្រសាទ និងជួយសម្រួលទំនាក់ទំនងរវាងកោសិកាប្រសាទ norepinephrine និង សេរ៉េតូនីន។ ប្រសិនបើវាមានអតុល្យភាព អ្នកអាចប្រឈមនឹងបញ្ហាផ្លូវចិត្តច្រើន ក៏ដូចជាបាក់ទឹកចិត្តផងដែរ។

ទាំងនេះ ជារោគសញ្ញា នៃបញ្ហាអតុល្យភាពគីមី ក្នុងខួរក្បាលរបស់អ្នក៖

១. កើតទុក្ខ បាក់ទឹកចិត្តទឹកចិត្ត មិនឱ្យតម្លៃខ្លួនឯង គ្មានចំណង់ និងគ្មានគោលដៅ

២. ញ៉ាំច្រើនខុសធម្មតា ឬបាត់បង់​ចំណង់អាហារ

៣. គេង​មិន​លក់ ​ឬ​គេង​ច្រើន​ពេក​

៤. អស់​កម្លាំង ដោយសារ​សម្រាកមិនបានគ្រប់គ្រាន់

៥. ឆាប់ខឹង

៦. ខ្វះថាមពល

៧. មិនចូលចិត្ត​នៅក្បែរអ្នកដទៃ

៨. មានអារម្មណ៍ស្ពឹកៗ និងមិនយល់ចិត្តអ្នកដទៃ

៩. មានការប្រែប្រួលអារម្មណ៍ខ្លាំង

១០. មានគំនិតចង់ធ្វើបាបខ្លួនឯង និងអ្នកដទៃ

១១. មានផលលំបាក​ក្នុងការបំពេញកិច្ចការប្រចាំថ្ងៃ

១២. មានអារម្មណ៍ ឬលឺសំឡេង (មិនពិត) នៅក្នុងចិត្ត

១៣. ធ្លាក់ខ្លួនប្រើជាតិអាល់កុល និងគ្រឿងញៀន

១៤. ពិបាកផ្ដោតអារម្មណ៍

 

បញ្ហានេះ អាចព្យាបាលដោយប្រើថ្នាំវេជ្ជសាស្ត្រ ដូចខាងក្រោម៖

. ដូប៉ាមីន

. សេរ៉េតូនីន

. norepinephrine

 

ប្រភព៖ Healthline II Healthline: Medical information and health advice you can trust.

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង