ការផ្ដាច់បារី មិនមែនជារឿងងាយស្រួល អាចធ្វើបានភ្លាម ក្នុងមួយថ្ងៃនោះទេ។ វិធីផ្ដាច់បារី ក៏មានច្រើន ប៉ុន្តែប្រសិទ្ធភាពគឺជាកត្តាចម្បង។ ដើម្បីទទួលបានលទ្ធផលក្នុងការផ្ដាច់ការញៀនបារី លោកអ្នក គួរអនុវត្តគន្លឹះទាំងនេះ៖
១. គិតវិជ្ជមាន៖ គិតល្អៗ អំពីការសម្រេចចិត្ត និងការផ្លាស់ប្ដូររបស់អ្នក
២. បង្កើត និងរក្សាសន្យាថា ត្រូវតែផ្ដាច់ កំណត់ថ្ងៃផ្ដាច់ និងអនុវត្តឲ្យបានហ្មត់ចត់
៣. លុបចោលទម្លាប់ជក់បារី បន្ទាប់ពីទទួលទានអាហារ
៤. កាត់បន្ថយសាច់ (អាហារដែលធ្វើឲ្យអ្នកចង់បារីខ្លាំង) ប៉ុន្តែអាចទទួលទានឈីស បន្លែផ្លែឈើ (អាហារដែលធ្វើឲ្យអន់ជាតិបារី)
៥. កាត់បន្ថយទឹកសូដា អាល់កុល តែ និងកាហ្វេ (ភេសជ្ជៈ ដែលធ្វើឲ្យចង់បារី) ប៉ុន្តែទទួលទានទឹកឲ្យបានច្រើន និងទឹកផ្លែឈើ (ភេសជ្ជៈជួយឲ្យអន់ជាតិបារី)
៦. ស្វែងរកជំនួយ និងការគាំទ្រ ក្នុងការផ្ដាច់បារី
៧. ធ្វើលំហាត់ប្រាណ៖ ដើរ ឬពត់សរសៃ ប្រមាណ ៤នាទី
៨. រាប់អានមិត្តភក្ដិ ដែលមិនជក់បារី
៩. កុំឲ្យដៃ និងមាត់ទំនេរ
១០. កត់មូលហេតុទាំងឡាយថា ហេតុអ្វីការផ្ដាច់បារីសំខាន់ សម្រាប់អ្នក?
ប្រភព៖ NHS II https://www.nhs.uk/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង