ស្ត្រីមានផ្ទៃពោះ គួរទទួលទានក្ដាម និងគ្រឿងសមុទ្រដែរ ឬទេ?

តិចនិក​សុខភាព និង ការរស់​នៅ​​ទូទៅ  |  Date: 2021-12-27

នៅពេលអ្នកឈានចូលដល់ដំណាក់កាលមួយនៃជីវិតមានផ្ទៃពោះ អ្នកត្រូវដឹងថា អាហារគ្រឿងសមុទ្រមួយចំនួន មិនល្អដល់គភ៌​​នោះ​ទេ។ ការតមគ្រឿងសមុទ្រ ពិតជាពិបាក ប្រសិនបើ​អ្នកចូលចិត្តគ្រឿងសមុទ្របំផុត ប៉ុន្តែអ្នកគួរមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់។

តើការទទួលទានក្ដាម មានសុវត្ថិភាព សម្រាប់គភ៌​ដែរ ឬទេ?

គ្រឿងសមុទ្រ គឺជាប្រភពដ៏ល្អនៃប្រូតេអ៊ីន វីតាមីន A វីតាមីន D និងអូមេហ្កា 3 Fatty Acids។ វាជួយដល់ខួរក្បាល និងភ្នែកទារក ក៏ដូចជា​ ជួយម្ដាយពីការបាក់ទឹកចិត្តផងដែរ។ ដូចនេះ ក្ដាម និងគ្រឿងសមុទ្រមួយចំនួន មានសុវត្ថិភាពសម្រាប់ម្តាយ​ និងទារក។

ផ្ទុយទៅវិញ ស្ត្រីមានផ្ទៃពោះ គួរជៀសវាងទទួលទាន​គ្រឿងសមុទ្រ ប្រភេទទាំង​នេះ៖

. ត្រីឆៅ៖ វាមានផ្ទុកប៉ារ៉ាស៊ីត​ និងបាក់តេរី ដែលអាចបង្កជំងឺជាច្រើន និងគ្រោះថ្នាក់ដល់សុខភាព។

. ត្រី ដែលមានជាតិបារតច្រើន៖ ត្រីដាវ ស្ដេចត្រីស្បៃកា ត្រីឆ្លាម ត្រីធូណាភ្នែកធំៗ ។ល៕

 

ប្រភព៖ Healthline II https://www.healthline.com/

រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង