ស្ត្រេស គឺជាវិបត្តិមួយធ្ងន់ធ្ងរ សម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។ ការគ្រប់គ្រងស្ត្រេស មានសារៈសំខាន់សម្រាប់មនុស្សគ្រប់រូប។ ប៉ុន្តែប្រសិនបើអ្នកមានជំងឺទឹកនោមផ្អែម អ្នកគួរយកចិត្តទុកដាក់ខ្ពស់បំផុត។
ហានិភ័យរបស់ស្ត្រេស លើជំងឺទឹកនោមផ្អែម៖
ស្ត្រេស អាចបង្កើនអ័រម៉ូន Cortisol ដែលនាំឲ្យរាងកាយបង្កើតគ្លុយកូស និងជាតិខ្លាញ់ច្រើនជាងមុន ធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមមានបញ្ហា ពិបាកគ្រប់គ្រង។ បញ្ហាគ្រប់គ្រងជាតិស្ករ ក្នុងឈាមមិនបានល្អ និងមានអាការៈរ៉ាំរ៉ៃនាំឲ្យ៖
១. ខូចភ្នែក
២. ខូចសរសៃប្រសាទ
៣. ខូចជើង
៤. មានជំងឺបេះដូង
រោគសញ្ញានៃបញ្ហាស្រ្តេស៖
១. ការចងចាំមានបញ្ហា
២. ផ្ដោតអារម្មណ៍មិនបាន
៣. ថប់អារម្មណ៍ ឬស្មុគស្មាញ
៤. ប្រែប្រួលអារម្មណ៍ខ្លាំង
៥. ផ្លាស់ប្ដូរចំណង់អាហារ
៦. គេងតិចពេក ឬគេងច្រើនពេក
៧. ផ្ដាច់ខ្លួនពីអ្នកដទៃ
វិធានការប្រសិទ្ធភាព ដើម្បីបំបាត់ស្ត្រេស៖
១. យល់ដឹងពីជំងឺទឹកនោមផ្អែម និងអាការៈរបស់វា ឲ្យបានល្អ
២. រៀបចំផែនការទទួលទានថ្នាំព្យាបាល និងរបបអាហារឲ្យបានល្អ
៣. អនុវត្តវិធីសម្រួលសាច់ដុំ ដើម្បីឲ្យរាងកាយធូរស្រាល
៤. សមាធិឲ្យស្ងប់អារម្មណ៍
៥. ស្វែងរកវិធី និងអនុវត្តវិធីណា ដែលជួយឲ្យអ្នក មានអារម្មណ៍ស្ងប់
៦. រកជំនួយពីវេជ្ជបណ្ឌិត អ្នកជំនាញ ឬអ្នកដែលអាចជួយផ្លូវចិត្តរបស់អ្នក
ប្រភព៖ Everyday Health II https://www.everydayhealth.com/
រក្សាសិទ្ធិ©ដោយ៖ ពេទ្យយើង